បញ្ចូនជនជាតិចិន២នាក់ទៅតុលាការ ដែលលក់ និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងហាមឃាត់

យោងតាមការបញ្ចាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការបញ្ជូនជនជាតិចិន ២នាក់ ទៅតុលាការនៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ ក្នុងករណីលក់ និងចែកចាយឧបករណ៍តេស្តរកវីរុសកូវីដ១៩ ដែលក្រសួងសុខាភិបាលហាមឃាត់ និងប្រកាសថាជាការខុសច្បាប់។

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០:៥០នាទី ការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការសហការជាមួយនាយកដ្ឋានចារកម្ម បានឃាត់ខ្លួនជនជាតិចិនចំនួន០២នាក់ នៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅលេីផ្លូវសហព័ន្ធរុស្សុី ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅពេលដែលកំពុងតែចុះលក់ និងចែកចាយផលិតផលហាមឃាត់ មានឈ្មោះ ជីង ហាយឈឹង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មានទីលំនៅបច្ចុប្បន្ន ផ្ទះលេខ២៧Eo ផ្លូវ២៨០ សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ និងឈ្មោះ ឈិន អុីងហ្វាន ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិចិន ។ វត្ថុតាងរឹបអូសបានរួមមានផលិតផលធ្វេីតេស្តរកមេរោគកូវីដ១៩ (COVID 19)ចំនួន១៣ប្រអប់ធំស្មេីនិងចំនួន ២៦០ប្រអប់តូច៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង