នៅទីក្រុងហុងកុង គេបានធ្វើតេស្តទៅលើសត្វឆ្មាចិញ្ចឹមមួយក្បាល ហើយបានរកឃើញថាវាមានផ្ទុកជំងឺ COVID-19ដែរ​ !

កាលបរិច្ឆេទ ថ្ងៃទី 2 ខែ April ឆ្នាំ 2020

(អន្តរជាតិ)៖ កាលពីថ្ងៃពុធម្សិលមិញនេះ នៅទីក្រុងហុងកុង គេបានធ្វើតេស្តទៅលើសត្វឆ្មាចិញ្ចឹមមួយក្បាល ហើយបានរកឃើញថាវាមានផ្ទុកជំងឺ COVID-19ដែរ​ ប៉ុន្តែឆ្មាមួយក្បាលនេះមិនមានចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នោះទេ។

នាយកដ្ឋាន Agricultural and Fisheries របស់ទីក្រុងហុងកុងបានធ្វើការកត់សម្គាល់ថា គ្មានភស្តុតាងអ្វីបង្ហាញថា ឆ្មាចិញ្ចឹមនេះអាចជាប្រភពចម្លង COVID-19 ទៅកាន់មនុស្សនោះទេ ​ដូច្នេះម្ចាស់របស់វាក៏មិនគួរបោះបង់វាចោលនោះដែរ។

កន្លងមកអង្គការសុខភាពពិភពលោក ក៏បានប្រកាសដែរថា គេមិនមានភស្តុតាងណាមួយមកបញ្ជាក់ថា សត្វឆ្កែ ឆ្មា ឬក៏សត្វចិញ្ចឹមណាមួយអាចចម្លង COVID-19 ទៅកាន់មនុស្សឡើយ៕

អត្ថបទដែលជាប់ទាក់ទង