សហរដ្ឋអាមេរិក មានអ្នកស្លាប់រហូតដល់ជាង ៧០០ នាក់ ដែលនេះបើតាមការចេញផ្សាយដោយកាសែតចិន CGTN

(សហរដ្ឋអាមេរិក)៖ តួលេខករណីឆ្លងវីរុសកូវីដនៅសហរដ្ឋអាមេរិក កំពុងកើនឡើងឥតស្រាកស្រាន្ដជារៀងរាល់ថ្ងៃ ដោយត្រឹមថ្ងៃអង្គារម្សិលមិញនេះ មានអ្នកស្លាប់រហូតដល់ជាង ៧០០ នាក់ ដែលនេះបើតាមការចេញផ្សាយដោយកាសែតចិន CGTN។

ក្នុងបណ្ដារដ្ឋនានា រដ្ឋញូវយ៉ក បានរាយការណ៍ពីករណីស្លាប់ច្រើនជាងគេ ដោយស្ទើរតែស្មើពាក់កណ្ដាលនៃចំនួនអ្នកស្លាប់សរុប។ ភាគរយនៃអ្នកស្លាប់នៅចំណុចក្ដៅនេះ មានរហូតដល់ទៅ ៣៧ ភាគរយ។

ចំណែកឯរដ្ឋកាលីហ្វ័រញ៉ា ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតនោះ បានរាយការណ៍ថាមានករណីឆ្លងជាង ៧,៤០០ នាក់ និងស្លាប់ ១៥០ នាក់។

គិតត្រឹមថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២០ តួលេខអ្នកឆ្លងវីរុសកូវីដ១៩សរុបនៅជុំវិញពិភពលោកមានជាង ៨៥០,០០០ នាក់, អ្នកជាសះស្បើយមាន ១៧៨,៣០០ នាក់ និងអ្នកស្លាប់មាន ៤២,៣៣២ ដែលនេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins៕

អត្ថបទដែលជាប់ទាក់ទង