កម្លាំងសមត្ថកិច្ចក្រុងព្រៃវែង បានធ្វើការដេញឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូប្រជាពលរដ្ឋ

(ព្រៃវែង)​៖ នៅព្រឹកថ្ងៃទី ១ ខែមេសា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចក្រុងព្រៃវែង បានធ្វើការដេញឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលលួចម៉ូតូប្រជាពលរដ្ឋ នៅម្ដុំវត្តសុវណ្ណរង្សី ក្នុងក្រុងព្រៃវែង ខណៈដែលម្ចាស់កំពុងរៀបការ៉ូឡានៅមុខវត្ត ។

បើតាមការឲ្យដឹងពីក្រុមជាង ក៏ដូចជាម្ចាស់ម៉ូតូ បញ្ជាក់ថានៅមុនពេលកើតហេតុ គាត់ឃើញជនសង្ស័យបានដើរមកដល់កន្លែងធ្វើការរបស់គាត់ អត់មានពាក់ទ្រនាប់ជើង និងដោះអាវ មានតែស្លៀកខោខូវប៊យពណ៌ខ្មៅ ឈរនិយាយជាមួយកូនជាងសំណង់មួយសន្ទុះ ដោយម្ចាស់ម៉ូតូ កំពុងធ្វើការផងនោះ ឱកាសល្អជនសង្ស័យ ឃើញសោនៅជាប់និងម៉ូតូស្រាប់ បានបញ្ឆេះម៉ូតូបើករត់សំដៅមកផ្លូវផ្សារព្រៃវែង។

ភ្លាមនោះក្រុមជាងក៏ឃើញសកម្មភាពជនសង្ស័យបើកម៉ូតូចេញក៏នាំគ្នា បើកដេញតាមដល់កន្លែងសមត្ថកិច្ចយាមប្រចាំការម្ដុំមន្ទីរពេទ្យខេត្ត ជនសង្ស័យក៏បានបើកម៉ូតូសំដៅទៅផ្លូវជាតិលេខ ១១។

ក្រោយពីឃើញហេតុការណ៍នេះ កម្លាំងសមត្ថកិច្ច ក៏បានបើកម៉ូតូ និងរថយន្តដេញតាមប្រហែល២០ គីឡូម៉ែត្រដល់ចំណុចរង្វង់មូលស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទើបចាប់បាន ទើបចាប់ខ្លួនបាន យកមកសួរនាំនៅ អធិការក្រុងព្រៃវែង។

ជនសង្ស័យមានឈ្មោះ ទិត រដ្ឋា អាយុ 28 ឆ្នាំ មានទីលំនៅនៅមិនពិតប្រាកដ មានគ្នាពីរបីនាក់ ពីព្រោះនៅពេលមុនធ្វើសកម្មភាពលួចម៉ូតូជនសង្ស័យបានទុកម៉ូតូមួយគ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅអត់មានពន្ធ ប្លុងចោលនៅម្ដុំស្ពានលេខ ១។ ចំណែកឯម្ចាស់ម៉ូតូ ម៉ាកទ្រីមសង់២០១៩ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង១P ៧២៩៧ ដែលជនសង្ស័យព្យាយាមលួចខាងលើ មានឈ្មោះ និត សាលី អាយុ ៤៧ មុខរបរ ជាងសំណង់ រស់នៅភូមិស្គរដាច សង្កាត់តាកោ ក្រុងព្រៃវែង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង