ដើម្បី​ទប់​ស្កាត់​មេរោគ​ Covid 19 រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​កំពុង​ប្រើ​គ្រប់​វិធី​សាស្ត្រ​ដើម្បី​កុំឲ្យ​ប្រជាជន​របស់​ខ្លួន​ចេញ​ពី​ក្រៅ​ផ្ទះ

ដើម្បី​ទប់​ស្កាត់​មេរោគ​ Covid 19 រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​កំពុង​ប្រើ​គ្រប់​វិធី​សាស្ត្រ​ដើម្បី​កុំឲ្យ​ប្រជាជន​របស់​ខ្លួន​ចេញ​ពី​ក្រៅ​ផ្ទះ។

ក្នុង​ស្ថានភាព វីរុស Covid 19 កំពុង​វាយ​លុក​ប្រទេស​ឥណ្ឌា​យ៉ាង​ខ្លាំង​នោះ ប្រទេស​នេះ​បាន​សម្រេច​ចិត្ត​បិទប្រទេស​ទាំង​មូល​ក្នុង​រយៈ​ពេល​៣​សប្ដាហ៍។ យ៉ាងណាក្ដី ទោះ​បី​ជា​ប្រកាស​បិទ​ប្រទេស​ហើយ​ក្ដី ក៏​នៅ​មាន​ប្រជាជន​មួយ​ចំនួន មាន​បំណង​ចេញ​ក្រៅ​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ូលិស​ត្រូវ​យក​រំពាត់​វាយ​អ្នក​ដែល​ចេញ​ក្រៅ​ទាំង​នេះ។

ដើម្បី​រឹត​បណ្ដឹង​ឲ្យ​កាន់​តែ​មុតមាំ​ជាង​​មុន​​ទៀត​នោះ ប៉ូលិសឥណ្ឌានៅ​ក្រុង Chennai រដ្ឋ Tamil Nadu បាន​ចេញ​ផ្សព្វផ្សាយ​ពី​ឥទ្ធិពល​នៃ​វីរុស​ខាង​លើ​បន្ថែម​ទៀត។ យ៉ាងណាក្ដី ការ​ចេញ​ធ្វើ​ការ​ផ្សព្វផ្សាយ​នេះ​មិន​មែន​មាន​លក្ខណៈ​ធម្មតា​ឡើយ ដោយ​ប៉ូលិស​នៅ​ទី​នេះ​បាន​ច្នៃ​មួក​សុវត្ថិភាព​រូប​វីរុស Covid 19 ដើម្បី​បន្លាច​រាល់​ប្រជាជន​ណា​ដែល​នៅ​តែ​ច​ចេស​ចេញ​ក្រៅ​ផ្ទះ។

យោង​តាម​ប៉ូលិស​​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​ធ្វើ​គ្រប់​វិធីហើយ នៅ​តែ​គ្មាន​លទ្ធផល​ច្រើន​នោះ ដូច​នេះ​ពួក​គេ​គិត​ថា វិធី​នេះ​នឹង​ជួយ​ជម្រូញ​បន្ថែម​កុំ​ឲ្យ​ប្រជាជន​ចេញ​ក្រៅ​ផ្ទះ។

អត្ថបទដែលជាប់ទាក់ទង