សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ភារយុទ្ឋសាស្រ្តកម្ពុជា ប្រយុទ្ឋកូវីដ១៩ គឺអង្ករ ម៉ាស់ និងអាកុល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានកំពុងប្រមូលទិញ និងជំរុញ អោយមានការផលិយម៉ាស់ និង អាកុល នៅក្នុងស្រុកសម្រាប់កម្ពុជា ការពារកូវីដ១៩។

ក្នុងបទបញ្ជាមួយដែលធ្វើឡើងតាមបណ្តាញសង្គម telegram សម្តេច នាយករដ្ឋមន្រ្តីបានលើកឡើង ថា ទំនិញយុទ្ឋសាស្រ្តកម្ពុជា នាពេលនេះគឺ ម៉ាស់ អាកុល និងស្បៀង ។ ស្បៀងដែល មានស្រូវ អង្ករ សម្តេចបានបញ្ជាមិនអោយនាំចេញ រួចទៅហើយ។

ចំណែកម៉ាស់ សម្តេចបានសម្រេចបញ្ជាទិញម៉ាស់ពី៣លាន កើនឡើងដល់ ៥លាន២សែនម៉ាស់ ដើម្បីសម្រាប់ចែកជូនប្រជាពលរដ្ឋ និងផ្តល់ជូនគ្រូពេទ្យនៅកម្ពុជា ក្នុងការពារនិយប្រយុទ្ឋ ជាមួយCovid-19។ សម្តេចបានបញ្ជាឲ្យអាជ្ញាធរ ចែកម៉ាស់ និងអាកុលដល់ពលរដ្ឋនៅក្នុងពេលចូលឆ្នាំខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាទន្ទឹមនឹងការបញ្ជាទិញម៉ាស់ពីក្រៅប្រទេស ចំនួន៤លានម៉ាស់ និងបញ្ជាទិញពីរោងចក្រផ្ទាល់នៅខេត្តព្រះសីហនុ ចំនួន១លាន២សែន ហើយ សម្តេចបានបញ្ជាអោយ រោងចក្រផលិតម៉ាស់ នៅខេត្តព្រះសីហនុនេះ ក្រោយពីបញ្ជាទិញទំនិញនេះហើយ រោងចក្រនេះនឹងក្លាយជារោងចក្រផលិតម៉ាស់សម្រាប់ផ្គត់ផ្គង់ទៅឲ្យរដ្ឋ ដើម្បីប្រើប្រាស់នៅក្នុងស្រុកតែម្តង។

ចំពោះអាកុលវិញ សម្តេចតេជោ ហ៊ុន សែន បាន ស្នើឲ្យរោងចក្រ ក្នុងស្រុកផលិត ទឹកអាល់កុល សម្រាប់ ផ្គត់ផ្គង់ឲ្យរដ្ឋ និងទុកជាទំនិញយុទ្ធសាស្រ្ត ប្រើប្រាស់នៅក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺ Covid-19 ៕

អត្ថបទដែលជាប់ទាក់ទង