មនុស្ស ២នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំបុកជាមួយនឹងរម៉កម៉ូតូក្នុងដំណើរទិសគ្នា

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២០ម្សិលមិញ នៅកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះ គីឡូម៉ែត្រ(93.94) ត្រង់ចំណុចខាងមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់និង ខេត្តកំពង់ឆ្នាំង មនុស្ស ២នាក់បានរងរបួសធ្ងន់ និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំបុកជាមួយនឹងរម៉កម៉ូតូក្នុងដំណើរទិសគ្នា។

បើតាមសមត្ថកិច្ចនគបាលចរាចរណ៍ បានឲ្យដឹងថារថយន្តបង្ក មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៏ក្រហមពាក់ស្លាកលេខ កំពង់ឆ្នាំង 3A .1114 បើកបរដោយឈ្មោះ មាស ដា ភេទប្រុស អាយុ៣៥ នៅរស់នៅខេត្តតាកែវ។ ចំណែកឯរ៉ឺម៉កម៉ូតូ មានម៉ាក់វេវ ពណ៏ខ្មៅគ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ យ៉ែម ឈុន ភេទប្រុសអាយុ៣៨ នៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុង និងខេត្តកំពង់ឆ្នាំង បានរងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល។

សមត្ថកិច្ចដដែល បានឲ្យដឹងទៀតថា រថយន្តធុនធំខាងលើ បើកបរក្នុងល្បឿនលឿនហើយខ្វះ ការប្រុងប្រយ័ត្ន ដោយបើកគៀររ៉ឺម៉កម៉ូតូកំពុងបើកស្របទិសគ្នា។

ក្រោយពេលកើតហេតុសមត្ថកិច្ចឃាត់ខ្លួនអ្នកបើករថយន្ត01នាក់ និងបញ្ជូនវត្ថុតាងមកទៅការិយាល័យចរាចរណ៍ផ្លូវគោគដើម្បីរក្សាទុក និងកសាងសំណុំរឿងតាមនិតិវិធីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង