គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តលុចស៊ីស GS300 បានបើកបោះពួយយ៉ាងលឿន ក៏រេចង្កូតទៅកៀររថយន្ត Morning ១គ្រឿងទៀត

(ភ្នំពេញ)៖ កាលពីវេលាម៉ោងប្រមាណជា៩យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយ រថយន្តលុចស៊ីស GS300 បានបើកបោះពួយយ៉ាងលឿន ក៏រេចង្កូតទៅកៀររថយន្ត Morning ១គ្រឿងទៀត ដែលឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ ហើយបន្តទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើងមួយដើមថែមទៀត ដែលហេតុការណ៍នេះ បានកើតឡើងនៅត្រង់ចំណុចក្បែរខ្លោងទ្វារវត្តនាគវ័ន្ត តាមបណ្ដោយបណ្តោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកលុចស៊ីសGS300 ពណ៌ស ពាក់ផ្លាលេខ ភ្នំពេញ 2BF-4434 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០៨ ក្នុងក្នុងល្បឿយ៉ាងលឿន។

ប្រភពដដែលបានបន្តទៀត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បានរេចង្កូតមកស្ដាំ ទៅកៀរចំរថយន្ត១គ្រឿងទៀត ម៉ាក KIA morning ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2AY-0246 ដែលកំពុងឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យក្រពឹតរងការខូចខាតមួយចំហៀងខាងឆ្វេង។

ចំណែកឯរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏បន្តទៅមុខប្រមាណ៣០ម៉ែត្រ ក៏រេចង្កូតទៅបុកជញ្ជាំងផ្ទះលេខ២២ និងផ្ទះលេខ២១ តាមបណ្ដោយផ្លូវ៦០៨ បណ្ដាលឲ្យបែកបាក់ខូចខាតយ៉ាងដំណំ រួចបន្តរេចង្កូតទៅខាងឆ្វេង ទៅបុកបង្គោលភ្លើងមួយដើម ដែលនៅចិញ្ចើមផ្លូវម្ខាងទៀត ទើបទៅមុខលែងរួច ដោយខូចខាតក្រពឹតកាងផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯបង្គោលភ្លើងខាងលើ មិនបានរងការខូចខាតនោះទេ។

ដោយឡែកបើតាមការបញ្ជាក់ពីម្ចាស់ឡានបង្ក បានអះអាងថាមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ខាងលើ មកពីខូចប្រព័ន្ធបញ្ជា។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ ទាក់ទងទៅជំនាញ ឲ្យចុះវាស់វែង និងស្ទូចយករថយន្តបង្ក ព្រមទាំងអ្នកបលកបរ នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង