ប្រុងប្រយ័ត្ន! ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានចេញផ្សាយបានឱ្យដឹងថា ចាប់ពីថ្ងៃទី០២-០៦ ខែមេសាខាងមុខនេះ អាចនឹងកើតមានបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និង ឧតុនិយម ដែលបានចេញផ្សាយ នៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ចាប់ពីថ្ងៃទី០២-០៦ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ អាចនឹងកើតមានបាតុភូតផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់ ​ដូច្នេះសូមប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ឧបទ្ទវហេតុគ្រោះធម្មជាតិ នេះ ។ក្នុងសចក្តីជូនដំណឹងនេះ ក៏បានជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជាចាប់ពី ថ្ងៃទី 0១-០៧ ខែមេសា ឆ្នាំ ២០២០ សីតុណ្ហភាពអប្បបរមាពី ២៤-២៧ អង្សាសេ និង អតិបរមាពី ៣២-៣៧អង្សាសេ ។ ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាកថា នៅរយៈពេលនេះតំបន់មួយចំនួន នឹងមានភ្លៀងធ្លាក់ពីកម្រិតខ្សោយទៅបង្គួរផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង