ស្អែកនេះ ព្រះមហាក្សត្រនិងសម្តេចម៉ែ សម្តេចយាងទៅពិនិត្យនិងព្យាបាលព្រះរាជសុខភាព នៅប្រទេសទេសចិន

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះអង្គទាំងទ្វេ នឹងយាងទៅកាន់ សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព។
ក្នុងព្រះរាជសារលិខិតថ្វាយសម្តេចព្រះសង្ឃរាជទំាងពីរគណៈ ជូនជនរួមជាតិ មន្រ្តីរាជការទូទំាងប្រទេស ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានបញ្ជាក់ថាក្នុងពេលព្រះអវត្តមានរបស់ព្រះអង្គនៅក្នុងប្រទេសនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងធ្វើជាប្រមុខរដ្ឋស្តីទី។ ព្រះហាក្សត្រទ្រង់មិនបានបញ្ជាក់ថាពេលណាព្រះអង្គនិងសម្តេចម៉ែ សម្តេចយាងមកកាន់មាតុប្រទេសវិញនោះទេ៕

អត្ថបទដែលជាប់ទាក់ទង