នារីរូបស្រស់ ដែលជាកូនរបស់តារាកំប្លែង តាត្រដក់ ចង ក សម្លាប់ខ្លួននៅផ្ទះសំណាក់ អាស៊ាន

(ភ្នំពេញ)៖​ កូនស្រីអតីតតារកំប្លែងជេីងចាស់គឺនាយត្រដក់បានចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយមានយីហោ​ អាស៊ាន​ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧​ ស្ថិតក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញបង្ករអោយមានការភ្ញាក់ផ្អេីលនាថ្ងៃទី៣០​ ខែមិនា​ ឆ្នាំ២០២០។

កគ្រួសារបានបញ្ជាក់ថានារីដែលចងកសម្លាប់ខ្លូនមានកូន​ហេីយគាត់ក៏មិនមានរឿងអ្វីធ្វេីអោយគ្រួសារកត់សម្គាល់ថាគាត់គិតខ្លីរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួននោះទេ​ នៅរសៀលថ្ងៃទី៣០​ខែមិនា​ ឆ្នាំ២០២០​ក៏បានទទួលដំណឹងថាគាត់បានចងកសម្លាប់ខ្លួបាត់ទៅហេីយភ្លាមៗនោះក្រុមគ្រួសារបានមកមេីលគឺពិតជាគាត់មែន​ធ្វេីអោយក្រុមគ្រួសារសោកស្តាយជាពន់ពេកមិនគួរណាគាត់គិតខ្លីបែបនេះសោះ។

មន្ត្រីនគរបាលប៉ុស្តិស្រះចកខណ្ឌដូនពេញបានបញ្ជាក់ថានៅរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០នេះពិតជាមានករណីនារីម្នាក់ចងកសម្លាប់ខ្លួនពិតប្រាកដមែនបន្ទាប់ពីពិនិត្យនឹងធ្វេីកោសល្យវិច្ច័យរួចសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។

អត្ថបទដែលជាប់ទាក់ទង