តារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលទើបតែ ទទួលបានជើងឯកម្ចាស់ពានរង្វាន់ The Mask Singer បានបរិច្ចាគ ទឹក ប្រាក់ ១០០០ដុល្លារ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩

ក្រោយទទួលជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀង The Mask Singer ភ្លាមតារាចម្រៀង ចំរើន សុភក្ត្រ័ បានបង្ហាញនូវអារម្មណ៍រំភើបរហូតដល់ស្រក់ទឹកភ្នែកដោយក្នុងនោះនាងទទួលរង្វាន់ជាទឹកប្រាក់រហូតដល់ទៅ ១០០លានរៀល ។ អ្វីដែល​កត់​សម្គាល់ ចំរើន សុភក្ត្រ័ ក៏បានបរិច្ចាគទឹកប្រាក់ ប្រមាណ ១០០០ដុល្លារ សម្រាប់ចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ផងដែរ ។

តាមរយៈគណនីហ្វេសប៊ុកលោក ហេង ឡុង បានបង្ហោះ ថា «សូមគោរពអរគុណដល់តារាចម្រៀង ចំរើន សុភ័ក្រ្ត ដែលទើបតែ ទទួលបានជើងឯកម្ចាស់ពានរង្វាន់ The Mask Singer របស់ទូរទស្សន៍ហង្សមាស បានបរិច្ចាគ ទឹក ប្រាក់ ១០០០ដុល្លារ ដើម្បីចូលរួម ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ តបតាមការអំពាវនាវដ៏ខ្ពង់ ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ ក្នុងនោះក៏មានការសរសើរនូវទឹកចិត្តរបស់ ចំរើន សុភក្រ្ត័ ដែលមិននៅឱបដៃមើលក្នុងពេលដែលមានអាសន្នបែបនេះ។

គួរបញ្ជាក់ថា ចំរើន សុភក្ត្រ័ បានទទួលជ័យលាភីនៅក្នុងកម្មវិធីប្រលងចម្រៀង The Mask Singer របស់ទូរទស្សន៍ហង្សមាសកាលពីថ្ងៃទី ២៩ យប់មិញនេះ ៕

អត្ថបទដែលជាប់ទាក់ទង