សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សូមពន្យាពេលក្នុងការសងប្រាក់ត្រឡប់ទៅវិក និងកាត់បន្ថយការប្រាក់ចំពោះពលរដ្ឋដែលជំពាក់បំណុល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ សូមពន្យាពេលក្នុងការសងប្រាក់ត្រឡប់ទៅវិក និងកាត់បន្ថយការប្រាក់ចំពោះពលរដ្ឋដែលជំពាក់បំណុល ។ ពិសេសនោះសូមកុំរឹបអូសយកផ្ទះសំំបែងពលរដ្ឋក្នុងពេលដែលពួកគាត់កំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ក្នុងកាលៈទេសៈប្រទេសកំពុងជួបវិបត្តិវីរុសកូវីដ ១៩ ។ នេះបើតាមប្រសាសន៍របស់សម្ដេច ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី ៣០ មីនា ២០២០ នេះ ។ន្ថែមលើពីនេះទៀត សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាល កំពុងពិនិត្យបញ្ចេញទុនពី ៥០០ ទៅ៦០០ លានដុល្លារ ដើម្បីទុកឲ្យធនាគារឯកទេស ខ្ចី ដោយយកអត្រាការប្រាក់ទាប ។ សម្ដេចតេជោ បញ្ជាក់ថា កញ្ច្ចប់ថវិកាដែលរដ្ឋឱ្យធនាគារឯកទេស ខ្ចី ជាមួយនឹងអត្រាការប្រាក់ទាបនេះ អាចឱ្យធនាគារឯកទេសទាំងនោះ មានលទ្ធភាព ផ្តល់កម្ចីដល់អតិថិជនជាអាជីវករ អាចយកទៅធ្វើអាជីកម្មបន្ត ដោយអត្រាការប្រាក់ទាបផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង