សម្តេច ហ៊ុន សែន នឹងបញ្ជាទិញម៉ាស់ ៣ លានម៉ាស់ និង សម្លៀកបំពាក់ការពារកូវីដ១៩ ប្រមាណចំនួន ៥០០០ សម្រាប់

ក្នុងសន្និសីតកាសែតថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជាបានមានប្រសាសន៍ឱ្យដឹងថា រហូតមកដល់ថ្ងៃទី ៣០ ខែមីនានេះ ទឹកប្រាក់ដែលទទួលបានពីសប្បុរសជនទាំងអស់មានចំនួនប្រមាណជាង ១០ លានដុល្លារ ។

ជាមួយនឹងទឹកប្រាក់សប្បុរសជនដែលទទួលបាននោះ សម្តេច ហ៊ុន សែន បានបន្តឱ្យដឹងទៀតថា សម្តេចនឹងធ្វើការបែងចែកបញ្ជាទិញម៉ាស់ប្រមាណ ៣ លានម៉ាស់សម្រាប់ចែកប្រជាពលរដ្ឋ និង បម្រុងទុកសម្រាប់ក្នុងគ្រាកូវីដ១៩ រាតត្បាតនេះ ។ ក្នុងនោះដែរ សម្តេចក៏នឹងបញ្ជាទិញសម្លៀកបំពាក់ ការពារមេរោគកូវីដ ១៩ សម្រាប់គ្រូពេទ្យចំនួន ៥០០០ ឈុតបន្ថែមទៀត ដែលកិច្ចការនេះសម្តេចបានប្រគល់ជូនឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលទទួលខុសត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង