សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ចាប់ពីដើមខែមេសា…..

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបញ្ចប់សម័យប្រជុំរដ្ឋសភា នីតិកាលទី៦ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឲ្យបិទកាស៊ីណូ ទាំងអស់ នៅក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី១ មេសាខាងមុខនេះតទៅ ដោយទុកពេលឲ្យថៅកែ កាស៊ីណូទាំងអស់ ទូទាត់ប្រាក់ខែ ជូនបុគ្គលិករបស់ខ្លួន។

គួរបញ្ជាក់ថា កាស៊ីណូទាំងអស់​នៅទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ​២០២០​តទៅ ដែល​ការ​បិទ​នេះ គឺជា​វិធានការ​ ដើម្បីទប់ស្កាត់​ការ​រាល​ដាល នៃជំងឺកូវីដ​១៩៕

អត្ថបទដែលជាប់ទាក់ទង