ប្រពៃណាស់! ម្ចាស់ផ្ទះជួលម្នាក់នៅខេត្តសៀមរាប ប្រកាសមិនយកថ្លៃឈ្នួលផ្ទះ៣ខែ …..

ជាការពិតណាស់ មកទល់ពេលនេះ ក្រោយពីការរីករាលដាលកូវីដ១៩មក បានធ្វើឲ្យបងប្អូន ប្រជាពលរដ្ឋមួយចំនួន តែងតែត្អូញត្អែរពីការរកចំណូលរបស់ខ្លួន។ជាពិសេស ក្នុងនោះដូចជាបងប្អូនកម្មកររោងចក្រ ពូៗប្រកបរបររត់ឌុប និងបងប្អូនដែលត្រូវបង់ថ្លៃឈ្នួលផ្ទះប្រចាំខែនោះ។តែយ៉ាងណាមិញ ថ្មីៗមានរឿងបានធ្វើឲ្យអ្នកលេងហ្វេសប៊ុកជាច្រើន មានការចែករំលែក និងគួរឲ្យកោតសរសើរគ្រប់គ្នា ពីសណ្តានចិត្តរបស់ម្ចាស់ផ្ទះជួលម្នាក់នៅឯខេត្តសៀមរាប ដែលមានឈ្មោះថា ដឺមី សុខាគង់ បង្ហោះសារមិនយលថ្លៃឈ្នួលផ្ទះរយៈពេល៣ខែ ដោយក្នុងនោះគាត់បារៀបរាប់ថា៖ «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់ ខ្ញុំបាទព្រមទាំងក្រុមគ្រួសារដែរជាម្ចាស់ផ្ទះមួយមានបន្ទប់ជួលចំនួន10បន្ទប់ ដែរមានបងប្អូនស្នាក់នៅគ្រប់បន្ទប់ទាំងអស់ នៅភូមិសាលាកន្សែងឃុំសាលាកន្សែងស្រុកសៀមរាបខេត្តសៀមរាប ដោយសារតែមានជំម្ងឺ Covid 19 ដ៏កាចសាហាវនេះ ខ្ញុំបាទជាម្ចាស់ផ្ទះនេះមិនយកថ្លៃបន្ទប់ជួលចំនួន3ខែ$ដោយចាប់ពីរខែនេះទៅ។ សូមអរគុណ»។មិនត្រឹមតែប៉ុណ្ណោះ មានបងប្អូនជាច្រើនបានចូលខមមិន អរគុណ និងកោតសរសើរពីសណ្តានចិត្តរបស់លោក ដែលបានជួយគ្នា ក្នុងគ្រាមានការប្រឈមនឹងវីរុសកូវីដ១៩នេះ៕

អត្ថបទដែលជាប់ទាក់ទង