យន្តហោះដឹកថ្នាំសុខាភិបាលមួយគ្រឿង បានធ្លាក់នៅព្រលានយន្តហោះក្នុងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន
(អន្តរជាតិ)៖ ពិតជាយីអ៊ុនដាក់ អារក្សជាន់មែន។ កាលពីម្សិលមិញនេះយន្តហោះដឹកថ្នាំសុខាភិបាលមួយគ្រឿង បានធ្លាក់នៅព្រលានយន្តហោះក្នុងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដោយបានសម្លាប់មនុស្សទាំងអស់ចំនួន៨នាក់ ដែលជិះលើយន្តហោះនោះ។
យន្តហោះប្រភេទ IAI Westwind jet ជើងហោះហើរលេខ RP-C5880 ត្រូវបានរដ្ឋាភិបាលជួលដឹកអ្នកជំងឺពីទីក្រុងម៉ានីលទៅកាន់ទីក្រុងតូក្យូ បានហោះឡើងពីព្រលានយន្តហោះអន្តរជាតិ Ninoy Akquinoនៅវេលាម៉ោង៨ព្រឹកថ្ងៃអាទឹត្យ។
ក្នុងពេលហោះឡើង យន្តហោះបានឆាបឆេះយ៉ាងខ្លាំង ដោយក្រុមជំនួយបានប្រើពេលជាច្រើនម៉ោងទើបពន្លត់បាន៕