ចុះចោលប្តី នាំទាំងរថយន្តមួយគ្រឿង ទៅជាមួយប្រុសថ្មី ក្រុមគ្រួសារប្តឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យអោយជួយឃាត់

ភ្នំពេញ ៖ មានរឿងដែលបង្ករអោយមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីវ័យក្មេងអាយុ២១ឆ្នាំដែលមានគូរដណ្តឹងទៅហើយ និងរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធ ប៉ុន្តែនារីរូបនោះបានទៅងប់ងុល បង្កាត់ភ្លើងស្នេហ៍ ជាមួយប្រុសក្មេងថ្មីទៀត ព្រមទាំងចុះចោលបុរសដែលគូរដណ្តឹង ប្រៀបដូចនឹងប្តីទៅហើយរងចាំតែថ្ងៃចូលរោងការ និងលួចយករថយន្តម៉ាកព្រូសមួយគ្រឿងទៅជាមួយ តែត្រូវបុរសជាប្តី ប្តឹងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ជួយឃាត់។អើលអ្នកដំណើរតាមផ្លូវ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែមិនាឆ្នាំ២០២០ នៅតាមផ្លូវបេតុង ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ស្ត្រីវ័យក្មេងមានឈ្មោះលាង ស្រីតូច អាយុ២១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន មានទីលំនៅ ភូមិប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទើបតែលួចមកស្នាក់នៅ ក្នុងភូមិ ភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមក្រុមគ្រួសារបានឲ្យដឹងថា ស្ត្រីខាងលើ មានគូរដណ្តឹងតែរស់នៅជាមួយគ្នាជាង២ឆ្នាំមកហើយស្រាប់តែក្នុងរយៈពេល២ខែមកនេះ បែជាលួចមានស្នេហាជាមួយប្រុសក្មេង នាទីក្រុងភ្នំពេញ រត់គេចចេញពីផ្ទះបាត់ដំណឹងឈឹង យកទាំងរថយន្តព្រុសមួយគ្រឿងព៌ក្រហម ពាក់ស្លាកលេខ កំពង់ឆ្នាំង 2B-3253 មកជាមួយផង រួមទាំងលួចលុយឪពុកម្តាយ ទ្រព្យសម្បត្តិ ទើបតែនៅវេលាម៉ោង៣ទៀបភ្លឺចូលថ្ងៃទី២៨ ខែមិនា នេះស្ត្រីខាងលើ លេចមុខទៅផ្ទះ លួចគាស់ទ្វារចូល ប្រមូលយកខោអាវ ត្រូវបានក្រុមគ្រួសារ ដឹងខ្លួនងើបភ្ញាក់ឆោឡោ កូនស្រីរត់គេចខ្លួន ភ្លាមៗ ត្រូវបានក្រុមគ្រួសារ ដេញតាមប្រផាប់ប្រផីងតាំងពីខេត្តកំពង់ឆ្នាំង តាមរយៈរថយន្តឈ្នួល ចូលរហូតមកដល់ទីក្រុងភ្នំពេញ តាមដល់ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ស្ត្រីវ័យក្មេង នឹកថា គ្មានបងប្អូនតាមទៀតទេ ក៏ទៅយករថយន្តដែលផ្ញើរទុកនៅកន្លែងទទួលបញ្ជើរ បំរ៉ុងបើកគេច ត្រូវបានក្រុមគ្រួសារ ចូលដល់ តែរារាំងឃាត់មិនជាប់ ស្ត្រីខាងលើបើករថយន្តគេច វិល ជុំវិញក្នុងភូមិ ប្តឹងប៉ូលិសជួយដេញតាមឃាត់បាន ក្នុងភូមិតាងួន ឈប់រថយន្តឡុកសោជាប់តាមផ្លូវ មិនព្រមចេញ បង្កឲ្យកកស្ទះចរាចរណ៍ ផ្អើលអស់ប្រជាពលរដ្ឋចោមរោមមើល ប្រើវិធីសាស្ត្រលួងលោម ទើបស្ត្រីរូបនេះ យល់ព្រមបើកទ្វាររថយន្ត នៅមិនព្រមចុះចេញពីរថយន្ត រហូតដល់ ក្រុមគ្រួសារចាត់វិធានការ ស្ទុះចូលចាប់ ឲ្យប៉ូលិសទាញចេញ និងនាំយកទៅប៉ុស្តិ៍ ។

តាមក្រុមគ្រួសារ បានឲ្យដឹងថា កូនស្រីរបស់គាត់ មិនដឹងត្រូវស្នេហ៍អ្វី ទើបងុបងុលជាមួយប្រុសក្មេងសុខចិត្តរត់ចោលប្តី ក្រុមគ្រួសារ បំផ្លាញលុយកាក់ ទ្រព្យសម្បត្តិ ក្នុងផ្ទះអស់រាប់ពាន់ដុល្លា ទើបតែតាមរកឃើញ ស្នើសុំឲ្យប៉ូលិសជួយឃាត់ នាំចូលប៉ុស្តិ៍ ដើម្បីនិយាយគ្នា យករថយន្តទៅផ្ទះវិញ និងស្នើសុំឲ្យប៉ូលិសជួយពិនិត្យតេស្ត បើមានសាធាតុញៀន នោះ ក្រុមគ្រួសារ នាំទៅមណ្ឌលបន្សាបគ្រឿងញៀនតែបើតេស្តទៅ មិនមានសាធាតុញៀន ក្រុមគ្រួសារ នាំយកទៅផ្ទះវិញ ធ្វើចាត់វិធានការអប់រំ ក្នុងវិន័យគ្រួសារ ៕

អត្ថបទដែលជាប់ទាក់ទង