លទ្ធផលពិនិត្យសំណាករបស់ជនបរទេស ដែលផ្តិតទឹកមាត់ដាក់លើលុយក្រដាស ១០$ ចោលក្នុងទូ ATM ចេញលទ្ធផលហើយ

ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ មានការបង្ហោះវិដេអូពីកាមេរ៉ាសុវត្ថិភាពក្នុងទូ ATM ដោយបង្ហាញឲ្យឃើញពីសកម្មភាពរបស់ជនបរទេសម្នាក់ដែលផ្តិតទឹកមាត់លើលុយក្រដាស ១០ ដុល្លារ រួចចោលក្នុងទូរ ATM។ ដោយមានការខ្លាចរអាល ខ្លាចជនបរទេសរូបនេះមានផ្ទុកវីរុសកូវីដ១៩ សមត្ថកិច្ចបានតាមរកហើយយកជនបរទេសរូបនោះទៅពិនិត្យរកមើលវីរុសកូវីដ១៩។ ឥលូវនេះផេកស្នងការនគរបាលជាតិ បានបង្ហោះឲ្យដឹងថា៖

“ព័ត៌មានបន្តករណីជនបរទេសម្នាក់ផ្តិតទឹកមាត់ដាក់លើលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា ជិតសាលានីម ។ ក្រោយពីនាំខ្លួនយកទៅពិនិត្យកំហាករួចមកបានបង្ហាញជាលទ្ធផលថា ជនបរទេសនេះមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ។ ហេីយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់”៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង