ដើររកសង្សារបានពាក់កណ្ដាលផ្លូវ ប្រទះឃើញម៉ូតូគេ ទុកចោល បែកគំនិតលួចយកទៅបាត់ គេចខ្លួនបាន៣ថ្ងៃ ជាប់ខ្នោះសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់

រាជធានីភ្នំពេញ ៖ បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនពេលជិះម៉ូតូមករកសង្សាហើយប្រទះឃើញម៉ូតូទុកចោលក៏បានធ្វើសកម្មភាពលួចយកហើយគេចខ្លួនបានរយះពេល៣ថ្ងៃនគរបាលចាប់វាយខ្នោះ ។ ហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ ចំណុចបុរីឧទ្យាបាសាក់ ស្ថិតនៅភូមិ១០ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ យ៉ែម ចាន់ន្នី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះកម្មករកោះពេជ្យ មុខរបរកម្មករធ្វើការនៅកោះពេជ្រ។ នគរបាលឃាត់ជនសង្ស័យឈ្មោះ ញ៉ៅ ឌីណា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ (ឃាត់ខ្លួនពីបទលួចម៉ូតូ)។ សម្ភារៈបាត់បង់មាន ម៉ូតូ០១គ្រឿង ម៉ាក HONDA TODAY ពណ៌ ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1BZ-0219 ។

លោក សាល សណ្តុះ នាយប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមនបានអោយដឹងថាក្រោយពីទទួលបានបណ្ដឹងកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០បានទុកម៉ូតូកូនទាកើតហេតុខាងលើ តែត្រូវជនសង្ស័យម្នាក់បានលួចយកទៅបាត់។ ក្រោយទទួលបណ្ដឹងជនរងគ្រោះរួចកម្លាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការស្រាវជ្រាវតាមផ្នែកជំនាញ ។ លុះដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ក៏ធ្វើការឃាត់បាននៅចំណុចផ្លូវព្រះនរោត្ដមក្បែរស្ពានអាកាសក្បាលថ្នល់ នាំយកមកសាកសួរ ។

នគរបាលបន្តថាជនសង្ស័យមុនកើតហេតុមកលេងផ្ទះមិត្តភ័ក្រ្តខ្លួនដោយជិះម៉ូតូឌុបហើយក៏ឃើញម្ចាស់ម៉ូតូទុកចោល និងភ្លេចដកកូនសោចេញទៀត ទេីបសំរេចចិត្ត លួចម៉ូតូយកទៅលាក់នៅបន្ទប់ជួលរបស់ខ្លួន ។

ក្រោយមកសមត្តិកិច្ចក៏នាំជនសង្ស័យទៅយកម៉ូតូមកវិញប្រគល់អ្នករងគ្រោះ។ ចំណែកជនសង្ស័យកសាងសំណុំរឿងបញ្ជូលអធិការដ្ឋានខណ្ឌដើម្បីចាត់ការបន្ត។

អត្ថបទដែលជាប់ទាក់ទង