ចិត្តខ្លាំង! គ្រាន់តែម្តាយស្តីបន្ទោសឱ្យបន្តិចបន្តួច រឿងមិនឱ្យដើរលេង កូនប្រុសចិត្តខ្លាំងបានទៅចង់ក សម្លាប់ខ្លួន
ពិតជាចិត្តខ្លាំងណាស់ គ្រាន់តែម្តាយស្តីបន្ទោសឱ្យបន្តិចបន្តួច រឿងមិនឱ្យដើរលេង កូនប្រុសចិត្តខ្លាំងបានទៅចង់ក សម្លាប់ខ្លួន ដោយមិនមានការស្តាយស្រណោះ និង អាណិតអាសូរដល់ចិត្តឪពុកម្តាយអ្វីបន្តិចឡើយ ។ មិនដែលឪពុក ម្តាយ ឯណាចង់ស្តីប្រដៅកូន ឱ្យកូនអាក្រក់នោះទេគឺពួកគាត់មានបំណងតែមួយគត់ ចង់ឱ្យកូនប្រព្រឹត្ត ឬ ប្រតិបត្តិតែអំពើល្អ ដែលសង្គមគេរាប់រក ។ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២០ នៅចំណុចចម្ការស្វាយចន្ទី ក្នុងភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។ ក្មេងរងគ្រោះមានឈ្មោះ គុច សុផាន់ ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែ មុខរបរ ធ្វើស្រែ នៅភូមិសាគ្រាមត្បូង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ។
ម្តាយក្មេងរងគ្រោះឈ្មោះ គូវ ភាក់ បានប្រាប់សមត្ថកិច្ចថា៖ កូនប្រុសរបស់គាត់តែងតែទៅជួយធ្វើការងារគាត់នៅចម្ការកៅ ស៊ូ បៀន ហៀក រាល់ថ្ងៃ ហើយក្រុមហ៊ុនតម្រូវឱ្យឈប់សម្រាក ៤ថ្ងៃមកហើយ ក្រោយពីសម្រាកពីការងារកូនប្រុសរបស់គាត់ដូចជាប្លែកៗ យ៉ាងម៉ិចមិនដឹង វាមិនសូវនិយាយស្ដីជាមួយបង ប្អូន នៅថ្ងៃកើតហេតុម៉ោងប្រហែល ៧ព្រឹក វាបានទៅជួយរែកទឹកត្នោតគេ ដល់ ម៉ោងប្រហែល ៨ វាបានត្រឡប់មកវិញ ពេលនោះគាត់បានស្ដីបន្ទោសថា កូនឯងទើបមកពីណា គេមកពីថៃច្រើនណាស់ ប្រយ័ត្នឆ្លងជម្ងឺស្អីគេនោះ ចាំ ១៤ថ្ងៃចាំទៅ លេងជាមួយពួកអស់នឹង វាតបវិញថា ខ្លាចអីទេម៉ែ មនុស្សដូចតែគ្នា បើមិនស្ដាប់អញ ឯងទៅនៅជាមួយអ្នកណា ក៏ទៅៗ នៅជាមួយម៉ែប្រើណាស់ បន្ទាប់មកវាក៏ដើរចេញបាត់ទៅ លុះដល់ម៉ោងប្រហែល ១០ ស្រាប់តែមានបងប្អូនក្នុងភូមិផ្អើល ឆោឡោ ហើយរត់មកប្រាប់គាត់ថា កូនប្រុសគាត់ ចងកនឹងដើមស្វាយចន្ទីស្លាប់បាត់ហើយ មិនដឹងពីពេលណាទេ ។
ក្រោយពីការពិនិត្យលើសាកសពក្មេងរងគ្រោះ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ក្មេងប្រុសរូបនេះ ពិតជាបានចង-ក សម្លាប់ខ្លួនពិតប្រាកដមែន ហើយសមត្ថកិច្ច ក៏បានធ្វើកំណត់ហេតុប្រគល់សាកសព ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕