អ្នកជំនាញវេជ្ជសាស្រ្តនៅក្នុងប្រទេសចិនបានឱ្យដឹងថា ពី ៣% រហូតដល់ ១៤% នៃអ្នកជាសះស្បើយពីកូវីដ ១៩ នៅប្រទេសចិន តេស្ត៍វិជ្ជមានម្តងទៀត

អ្នកជំនាញវេជ្ជសាស្រ្តនៅក្នុងប្រទេសចិនបានឱ្យដឹងថា ពី ៣% រហូតដល់ ១៤% នៃអ្នកជាសះស្បើយពីកូវីដ ១៩ នៅប្រទេសចិន តេស្ត៍វិជ្ជមានម្តងទៀត ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Mail Online នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ។របាយការណ៍បានចេញមកជាមួយការព្រួយបារម្ភយ៉ាងខ្លាំងពីអ្នកជំនាញ ក្នុងពេលដែលប្រទេសចិនកំពុងតែមានករណីកើនឡើងថ្មី នៃការឆ្លងវីរុសកូវីដ ១៩ ដែលនាំចូលពីខាងក្រៅ ក៏ដូចជាស្ថានភាពដែលជំងឺនេះអាចឆ្លង តាំងពីមិនទាន់មានរោគសញ្ញា ។ ពួកគេភ័យខ្លាចថាចិនអាចជួបប្រទះភាពធ្ងន់ធ្ងរជាលើកទី ២ ។ប្រជាជនជាច្រើនលាននាក់នៅក្នុងខេត្ត​ Hubei ដែលជាកន្លែងចាប់ផ្តើមនៃវីរុសនេះ អាចចាកចេញពីផ្ទះរបស់ខ្លួនបានហើយនៅពេលនេះបន្ទាប់ពីមានវិធានការឱ្យនៅតែក្នុងផ្ទះអស់រយៈពេលជាច្រើនថ្ងៃ នៅពេលស្ថានភាពយ៉ាប់យឺនខ្លាំងពេលនោះ ។ យ៉ាងណាមិញ គ្រូពេទ្យនៅក្នុងទីក្រុងវូហាន លោក Wang Wei បានរកឃើញថា អ្នកជំងឺ ៥នាក់ ក្នុងចំណោម ១៤៧នាក់ នៅក្នុងការសិក្សាបានតេស្តវិជ្ជមានម្តងទៀត បន្ទាប់ពីបានជាសះស្បើយម្តងរួចទៅហើយ ។ បច្ចុប្បន្នប្រមាណជា ១៤%នៃអ្នកជាសះស្បើយ តេស្ត៍វិជ្ជមានម្តងទៀតមាននៅខេត្តមួយចំនួននៅភាគខាងត្បូងប្រទេសចិន ។

សូមបញ្ចាក់ថា នៅក្នុងការសិក្សាដែលធ្វើឡើងដោយអ្នកជំនាញនៅក្នុងទីក្រុងវូហាន បានឱ្យដឹងថា អ្នកជាសះស្បើយបានបង្ហាញរោគសញ្ញាបន្ទាប់ពីតេស្ត៍វិជ្ជមានរួចហើយ ប៉ុន្តែក៏គ្មានភស្តុតាងណាដែលអាចបញ្ជាក់ថា ពួកគាត់អាចចម្លងទៅគ្រួសាររបស់គាត់បាន ឬអត់ឡើយបន្ទាប់ពីជាសះស្បើយ និងមានជំងឺម្តងទៀត ព្រោះក្រុមគ្រួសាររបស់គាត់ទាំងអស់សុទ្ធតែតេស្តអវិជ្ជមាន ៕

ប្រភព៖ Mail Online

អត្ថបទដែលជាប់ទាក់ទង