ទឹកចិត្តល្អណាស់! លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ បានឧបត្ថម្ភអង្ករ ៦តោន ខណៈពេលដែលជំងឺវីរុស Covid-19 កំពុងតែរាតត្បាត

ភ្នំពេញ៖ បច្ចុប្បន្ននេះមាប្រទេសជាច្រើនកំពុងជួបបញ្ហាធំដោយសារមានជំងឺវីរុស Covid-19 ដែលក្នុងនោះក៏មានប្រទេសកម្ពុជាយើង ដែលមានអ្នកឆ្លងពីជំងឺមួយនេះ ហើយក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះដែរ ក៏ឃើញមានសកម្មភាពល្អៗជាច្រើនរបស់ សិល្បករ សិល្បការិនី យើងជាច្រើនបានដុតដៃដុតជើងគ្នា ចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនសម្រាប់ទប់ស្កាត់នៅជំងឺវីរុស Covid-19 នេះ។ ដោយនេះគឺជា ទឹកចិត្ត និងគំរូមួយដ៏ល្អសម្រាប់សង្គមជាតិ នៅពេលដែលប្រទេសជាតិមានបញ្ហាបែបនេះ។

ក្នុងនោះដែរ តារាចម្រៀងល្បីឈ្មោះ លោក ឆាយ វីរៈយុទ្ធ និងគ្រួសារ ក៏បានឧបត្ថម្ភអង្ករ ៦តោន ក្នុងរយៈពេល៣ខែ ក្នុងនោះសិល្បករដែលខ្វះខាត៣តោន និងប្រជាជនខ្វះខាត ៣តោន ខណៈពេលដែលជំងឺវីរុស Covid-19 កំពុងតែរាតត្បាតនៅកម្ពុជា។

ជាការពិតណាស់ នេះជាសកម្មភាពដ៏ល្អមួយរបស់ លោក ឆាយ វីរៈយុទ្ធ និង គ្រួសារ ដែលមានទឹកចិត្តថ្លៃថ្លាបំផុត សម្រាប់កម្ពុជា មិនត្រឹមតែប៉ុណ្ណោះក្រោយពីឃើញបែបនេះ ហើយក៏មានមហាជនជាច្រើនបានសរសើរពីទឹកចិត្តរបស់លោក និង គ្រួសារផងដែរ៕

ប្រភព៖ ហេង ឡុង

សូមទស្សនារូបភាពខាងក្រោម៖ 

អត្ថបទដែលជាប់ទាក់ទង