ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩ ក្នុង​សហរដ្ឋ​អាមេរិក បាន​ហក់​ឡើង​ខ្លាំង​រហូត​ដល់ ៨៥ ៣៧៧ នាក់​ហើយ ដែល​ចំនួន​នេះគឺ​ឈរ​នៅ​លំដាប់​ទី ១ លើស​បណ្ដា​ប្រទេស​នានា

ចំនួន​អ្នក​ឆ្លង​វីរុសកូវីដ១៩ ក្នុង​សហរដ្ឋ​អាមេរិក បាន​ហក់​ឡើង​ខ្លាំង​រហូត​ដល់ ៨៥ ៣៧៧ នាក់​ហើយ ដែល​ចំនួន​នេះគឺ​ឈរ​នៅ​លំដាប់​ទី ១ លើស​បណ្ដា​ប្រទេស​នានា រួម​ទាំង​ប្រទេស​ចិន និង ​អ៊ីតាលី​ផង​ដែរ ។

ទោះ​ជា​យ៉ាង​ណា​ក៏ ខណៈ​ចំនួន​អ្នក​ឆ្លង​វីរុស​ថ្មី​នេះហក់​ឡើង​ខ្លាំង​លើស​លុប​ជាង​គេ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​មហា​អំណាច​មួយ​នេះ នៅ​ស្ថិត​ក្រោម​ប្រទេស​អ៊ីតាលី អេស៉្បាញ និង​ ចិន​នៅ​ឡើយ​ទេ ដោយ​គិត​មក​ត្រឹម​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក​បាន​កើន​ចំនួន​អ្នក​ស្លាប់ ២៦៨ នាក់​បន្ថែម នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ១ ២៩៥ នាក់ ៕

ប្រភព៖ Worldmeters

អត្ថបទដែលជាប់ទាក់ទង