កំុចេះតែហ៊ាន! លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ បានស្នើឱ្យសមត្ថកិច្ចជំនាញ​ចាត់វិធានការច្បាប់ចំពោះ​បុគ្គល​ឈ្មោះ​ នី​ ណាក់​ ដែលបានប្រមាថ​ប្រជាជន​កម្ពុជាទូទាំងប្រទេសរឿងជំពាក់បំណុលធនាគារ​

នៅរសៀលថ្ងៃទី ២៥ មីនា ២០២០ តាមទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឱ្យដឹងថា លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ បានស្នើឱ្យសមត្ថកិច្ចជំនាញ​ចាត់វិធានការច្បាប់ចំពោះ​បុគ្គល​ឈ្មោះ​ នី​ ណាក់​ ដែលបានប្រមាថ​ប្រជាជន​កម្ពុជាទូទាំងប្រទេសរឿងជំពាក់បំណុលធនាគារ​ ។ស្របពេលដែលប្រជាជនខ្មែរមួយចំនួនកំពុងព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះវិបត្តិជំងឺកូវីដ ១៩ ស្រាប់តែបុរសខាងលើបានបង្ហោះសារមួយយ៉ាងអន្លាយមើលងាយ ប្រមាថពលរដ្ឋខ្មែរដោយមិនសំចៃមាត់ ។ ក្រោយមកបានធ្វើឱ្យមហាជនផ្ទុះកំហឹងជាខ្លាំងរហូតដល់ស្នើឱ្យសមត្ថកិច្ចចាត់វិធានការដូចករណីចំប៉ីខ្មៅដែរ ។ ស្រាប់តែពេលនេះធ្លាយព័ត៌មានមកថា លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ អ្នកដែលមានឥទ្ធិពលម្នាក់បានចេញមុខឈឺឆ្អាលលើករណីនេះដែរ ។ ដូច្នេះវាសនាបុរសរូបនេះអាចដូចចំប៉ីខ្មៅដែរឬទេ?

យ៉ាងណាក្ដី បន្ទាប់​ពី​ដឹងថាខ្លួនមានកំហុស​ បុគ្គល​ឈ្មោះ​ នី​ ណាក់​ បានចេញមុខសុំទោសជាបន្តបន្ទាប់​ តែការសុំទោសរបស់​ បុគ្គល​នេះ​ មិនអាចទប់​ អារម្មណ៍​មហាជន​បានទេ​ ៕

អត្ថបទដែលជាប់ទាក់ទង