Klopp ឈ្នះ​ពាន​គ្រូ​ឆ្នើម​ប្រចាំ​ខែ​ទៀត​ហើយ នៅ​ខែ​មករានេះ!

លោក​ Jurgen Klopp អ្នក​ចាត់ការ​ក្លឹប​ Liverpool បាន​ឈ្នះ​ពាន​​អ្នក​ចាត់ការ​ឆ្នើម​ Premier League ប្រចាំ​ខែ​មករា​។

ក្នុង​ខែ​មករា​នេះ Klopp ដឹកនាំ Liverpool ឈ្នះ​ទាំង ៤ប្រកួត​ ដោយ​ក្នុង​នោះ​ឈ្នះ​ Manchester United និង​ Tottenham Hotspur។

អ្នក​ចាត់ការ​ក្លឹប​ហង្ស​ក្រហម​រូប​នេះ​ បាន​ឈ្នះ​ពាន​រង្វាន់​កំពូល​អ្នក​ដឹក​នាំ​ PLប្រចាំ​ខែ​ ជា​លើក​ទី​៥​​មក​ហើយ​ បន្ទាប់​ពី​លោក​ បាន​ឈ្នះ​ពាន​នេះ​ជាប់​ៗ​គ្នា​តាំង​ ពី ខែ​សីហា​ ឆ្នាំ ២០១៩​មក​។

ការ​ឈ្នះ​ពាន​រង្វាន់​លើក​នេះ​ គឺ​ជា​ការ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ Klopp ក្លាយ​ជា​អ្នក​ចាត់ការ​ដំបូង​បំផុត​ ដែល​ឈ្នះ​ពាន​គ្រូ​ឆ្នើម​នេះ ៥ដង​ក្នុង​មួយ​រដូវ​កាល​៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង