គួរឱ្យចាប់អារម្មណ៍! បងប្អូនដែលត្រឡប់មកពីស្រុកថៃ សូមសង់ខ្ទម ឬ មានបន្ទប់ដែលអាចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបាន ដើម្បីបញ្ចៀសពីជំងឺកូរ៉ូណា

នេះជារូបភាពគំរូ និង គួរឱ្យចាប់អារម្មណ៍មួយ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃនេះ ដែលរូបភាពទាំងនេះ ទំនងជានៅប្រទេសថៃ នៅពេលដែលពលករចំណាកស្រុករបស់គេវិលត្រឡប់មកពីធ្វើការនៅប្រទេសជិតខាង ឬ នៅតាមបណ្តាខេត្តផ្សេងៗវិញពួកគេបានសាងសង់ជាកូនខ្ទម ដើម្បីស្នាក់នៅដាច់ដោយឡែកពីក្រុមគ្រួសារក្នុងរយៈពេល ១៤ថ្ងៃ ដែលនេះគឺជាកាយវិការដ៏ល្អមួយដើម្បីបង្ការ និង ទប់ស្កាត់វីរុសកូវីដ-១៩ នេះ ។ដូច្នេះសម្រាប់ប្រជាពលរដ្ឋខ្មែរយើង ដែលវិលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ឬ បណ្តាប្រទេសផ្សេងៗវិញអាចយកគំរូបែបនេះ ដោយសាងសង់កូនខ្ទមរស់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ ទើបជាការល្អ ដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឹឆ្លងដ៏កាចសាហាវនេះ ។នៅលើទំព័រហ្វេសប៊ុកមួយ មានឈ្មោះ Khmer Architectural បានបង្ហោះរូបភាព និង សរសេរថា សូមបងប្អូនយកគំរូតាមប្រទេសជិតខាងយើងផង ដែលទទួលស្តាប់ការទូន្មានរបស់ក្រសួងសុខាភិបាល ដូច្នេះបងប្អូនដែលត្រឡប់មកពីស្រុកថៃ សូមសង់ខ្ទម ឬ មានបន្ទប់ដែលអាចរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបាន ដើម្បីបញ្ចៀសពីជំងឺកូរ៉ូណានេះបាន សូមបងប្អូនចូលរួមសហការជាមួយពួកយើងទាំងអស់គ្នា​ បើស្រលាញ់បងប្អូន ក្រុមគ្រួសារ សូមទ្រាំលំបាកបន្តិចសិនទៅ ដើម្បីសេចក្តីសុខទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង