ទឹកចិត្តល្អណាស់! ខាត់ សុឃីម ដើម្បីជួយសម្រាលបន្ទុកក្នុងពេលវីរុសកូវីដ ១៩ កំពុងផ្ទុះ តារារូបនេះបានសម្រេចចិត្តបញ្ចុះតម្លៃឈ្នួលដល់ទៅ ១៥ ភាគរយ

ក្រៅពីជាអ្នកសិល្បៈដែលមានជំនាញច្រើននោះ ខាត់ សុឃីម ក៏មានមុខរបរនៅក្នុងដៃជាច្រើនផងដែរ ដែលមានដូចជាសម្អាងការ និង ផ្ទះជួលជាដើម ។ អ្វីដែលកត់សម្គាល់ដើម្បីជួយសម្រាលបន្ទុកក្នុងពេលវីរុសកូវីដ ១៩ កំពុងផ្ទុះ តារារូបនេះបានសម្រេចចិត្តបញ្ចុះតម្លៃឈ្នួលដល់ទៅ ១៥ ភាគរយ ។

ក្នុងនោះ ខាត់ សុឃីម បានបង្ហោះសារខ្លីដែលមានអត្ថន័យថា «ផ្ទះជួលរបស់ខ្ញុំធ្វើការបញ្ចុះតម្លៃ ៥០ ភាគរយ ១៥ ដុល្លារ»។ ការលើកឡើងរបស់ ខាត់ សុឃីម បានធ្វើឱ្យមហាជនជាច្រើនបានសម្តែងការគាំទ្រ និង សរសើរដល់ទឹកចិត្តរបស់នាងដែលមានយល់ច្បាស់ពីស្ថានការណ៍ក្នុងពេលនេះ ។ ផ្ទះឈ្នួលរបស់ ខាត់ សុឃីម មានទីតាំងនៅម្តុំផ្លូវវេងស្រេង ។

ក្រៅពីបញ្ចុះថ្លៃឈ្នួលផ្ទះរបស់ខ្លួន ខាត់ សុឃីម ក៏បានផ្តល់ជាសារដល់បងប្អូនប្រជាពលរដ្ឋខ្មែរឱ្យចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវមួយនេះ ជាពិសេសអ្នកដែលត្រលប់មកពីប្រទេសជិតខាងសូមធ្វើការរស់នៅដាច់ដោយឡែកពីគ្រួសារចំនួន ១៤ ថ្ងៃ ៕

អត្ថបទដែលជាប់ទាក់ទង