គិត​ត្រឹម​ថ្ងៃ​​ទី ២៦ ខែ​មីនា​នេះ ប្រទេស​អ៊ីតាលី រក​ឃើញ​ករណី​ស្លាប់​ថ្មី​ដោយ​វីរុសកូវីដ ១៩ ចំនួន ៦៨៣ នាក់​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស កើន​ឡើង​រហូត​ដល់ ៧៥០៣ នាក់​ហើយ !

គិត​ត្រឹម​ថ្ងៃ​​ទី ២៦ ខែ​មីនា​នេះ ប្រទេស​អ៊ីតាលី រក​ឃើញ​ករណី​ស្លាប់​ថ្មី​ដោយ​វីរុសកូវីដ ១៩ ចំនួន ៦៨៣ នាក់​បន្ថែម ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ទូទាំង​ប្រទេស កើន​ឡើង​រហូត​ដល់ ៧៥០៣ នាក់​ហើយ ដែល​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​ជា​គំហុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នេះ កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ជា​ខ្លាំង ។

ខណៈ​ចំនួន​អ្នក​ស្លាប់​ដោយកូវីដ ១៩ ក្នុង​ប្រទេស​អ៊ីតាលី គឺ​មាន​ចំនួន​ច្រើន​លើសលុប​ជាង​ប្រទេស​ដទៃ​នោះ ចំនួន​អ្នក​ឆ្លង​ក្នុង​ប្រទេស​នេះ ក៏​ហក់​ឡើង​ខ្លាំង​មិន​ធម្មតា​នោះ​ដែរ ជាក់​ស្ដែង​ក្នុង​ថ្ងៃ​នេះករណី​ឆ្លង​ថ្មី​ក្នុង​ប្រទេស ត្រូវ​បាន​រក​ឃើញ​ចំនួន ៥២១០ នាក់​បន្ថែម ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើង​រហូត​ដល់ ៧៤៣៨៦ នាក់ ៕

 

ប្រភព៖ Worldmeters

អត្ថបទដែលជាប់ទាក់ទង