ភ្ញាក់ផ្អើល! ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ធាគា ផាម៉ា​ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់សណ្ធាគា ផាម៉ា ក្នុងក្រុង និងខេត្តកំពង់ឆ្នាំង ដែលហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនាល្ងាច ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២០។

បើយោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា ការស្លាប់របស់ស្រ្តីរងគ្រោះខាងលើនេះ គេសង្ស័យថា មានការចាញបោកបុរសម្នាក់ អស់លុយ ៣ម៉ឺនដុល្លា ក្រោយមកទៀតក៏ត្រូវបុរសនោះយកលុយអស់ ១៧០០ដុល្លាបន្ថែមទៀត ទើបកើតជាជំងឺផ្លូវចិត្ត មិនហ៊ានចូលផ្ទះដោយសារអ្វីៗអស់រលីងពីខ្លួន ទើបនាងគិតខ្លី សម្រេចចិត្តចងក សម្លាប់ខ្លួនដើម្បីបញ្ចប់ បញ្ហានៃភាពអាម៉ាស់នេះតែម្តង ។

ដោយឡេកបើយោងតាមកំណត់ហេតុ របស់សមត្ថកិច្ច ដែលបានចុះទៅពិនិត្យសាកសព ស្ត្រីដែលបានចងក សម្លាប់ខ្លួន នៅក្នុងសណ្ឋាគារផាម៉ា PAMA បានគេអោយដឹងថាមានឈ្មោះ ម៉ៅ ដារាមី ភេទស្រី អាយុ ៣១ឆ្នាំ មានទីលំនៅ ភូមិអារីយក្សត្រ ឃុំអារីយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោយពេលពិនិត្យសាកសពរួច សមត្ថកិច្ចបច្ចេកទេសបាន ដាក់ការសណ្ឋានថា ស្រ្តីរងគ្រោះគិតខ្លីបានសម្រេចចិត្តចងករ ធ្វើអត្តឃាតសម្លាប់ខ្លួនឯងតែម្តង ។

ក្រោយពេលកើតហេតុសាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅឲ្យបុរសជាប្តី យកទៅលំនៅដ្ឋានរៀបចំធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង