ព្រះមហាក្សត្រ បានជូនពរសម្តេចតេជោ ហ៊ុន សែន ឲ្យទទួលបានជោគជ័យក្នុងបេសកកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា !

(ភ្នំពេញ)៖ តាមរយៈគេហទំព័រព្រះបរមរាជវំាង ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរសម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ឲ្យទទួលបានជោគជ័យក្នុងបេសកកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅកម្ពុជា។

ព្រះអង្គទ្រង់សំណេរដើមថា « ខ្ញុំសូមជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងសមាជិក សមាជិកាទាំងអស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទទួលបានជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លា ( ការបង្ការ និងទប់ស្កាត់ការរាលដាលនៃជំងឺ COVID-19 ) ជូនប្រជាជាតិកម្ពុជា។»

សូមជម្រាបថា ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រទានព្រះរាជទ្រព្យរបស់ចំនួន១០ម៉ឺនដុល្លារ ហើយសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចំនួន២០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩ ជូនប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង