បុរសម្នាក់ចេញមុខដៀលខ្មែរកប់ៗមាត់ ថា “ចោលម្សៀតនិងថោកទាប” ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន អន្តរាគមន៍រឿងជំពាក់លុយធនាគារ

ភ្នំពេញ៖បុរសម្នាក់ដែលប្រើគណនីហ្វេសប៊ុកឈ្មោះ “Iman-KH” បានចេញមុខដៀលប្រជាពលរដ្ឋខ្មែរកប់ៗមាត់ថា “ចោលម្សៀតគ្មានបានការនិងជាប្រជាជនដែលថោកទាប” ដែលបានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អន្តរាគមន៍រឿងជំពាក់លុយធនាគារ ស្របពេលផ្ទុះជំងឺកូវីដ១៩ នៅកម្ពុជា ដោយប្រជាពលរដ្ឋខ្លះអាចគ្មានលទ្ធភាពបង់ការប្រាក់អោយធនាគារ ។

បុរសរូបនេះអះអាងថា ខ្លួនមានភាគហ៊ុនក្នុងមីក្រូហិរញ្ញវត្ថុមួយផងនោះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ថា “អ្នកដែលជំពាក់លុយធនាគារហើយស្នើសុំសម្តេចនាយករដ្ឋមន្ត្រី គឺ ជាមនុស្សចោលម្សៀតគ្មានបានការ ។ ធនាគារជាស្ថាប័នឯកជនសុទ្ធសាធ មិនមែនស្ថាប័នរដ្ឋឡើយ ។ តួនាទី នាយករដ្ឋមន្ត្រីគ្មានអំណាចឬច្បាប់ណាមួយទៅលូកដៃចូលដល់ការរកស៊ីឯកជននោះឡើយ ។ អ្វីដែលយើងស្នើសុំទៅសម្តេច គឺ យើងជាប្រជាជនដែលថោបទាប”

ក្រោយការសរសេរខ្លឹមសារទាំងនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ផ្ទុះកំហឹងយ៉ាងខ្លាំងក្លា ទើបក្រោយមកបុរសរូបនេះ បានលុបចោលសំណេរនេះវិញ និង បានចេញឃ្លីបវីដេអូសុំទោសជាសាធារណៈ ។

ដៀលហើយសុំទោស ដៀលហើយសុំទោស តើច្បាប់គួរចាត់ការបែបណាចំពោះបុរសរូបនេះ ? នេះជាចម្ងល់របស់មហាជន ៕

ខ្ញុំសុំទោស សំរាប់ការសរសេរខុស ទាក់ទងនឹង បំណុលធនាគារ

ខ្ញុំសុំទោស សំរាប់ការសរសេរខុស ទាក់ទងនឹង បំណុលធនាគារ

Posted by IMan-KH on Tuesday, March 24, 2020

 

អត្ថបទដែលជាប់ទាក់ទង