ប្រជាជនភូមាជាច្រើនបាននាំគ្នាសម្រុកទៅទិញទំនិញផ្សេងៗយ៉ាងច្រើនកុះករ ណែនណាន់តាន់តាប់ ធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង

កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ ភូមាដែលជាប្រទសសមាជិកអាស៊ានមួយទៀត បានរកឃើញមានករណីឆ្លងវីរុសកូវីដ ១៩ ចំនួន ២ ករណីដំបូងបំផុត ខណៈបណ្តាប្រទេសអាស៊ានផ្សេងទៀតមានករណីច្រើនរួចមកហើយដូចជាកម្ពុជាជាដើម ។អ្វីដែលគួរឱ្យកត់សម្គាល់ គ្រាន់តែមានសេចក្តីប្រកាសព័ត៌មានពីរករណីភ្លាម ប្រជាជនភូមាជាច្រើនបាននាំគ្នាសម្រុកទៅទិញទំនិញផ្សេងៗយ៉ាងច្រើនកុះករ ណែនណាន់តាន់តាប់ ធ្វើឱ្យរដ្ឋាភិបាលមានការព្រួយបារម្ភជាខ្លាំង ។យ៉ាងណាមិញ នាថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២០ នេះ សារព័ត៌មានរបស់ប្រទេសភូមា The Irrawaddy បានឱ្យដឹងថា បណ្តាញផ្សារទំនើបធំជាងគេនៅក្នុងប្រទេសភូមា ដូចជាម៉ាតក្នុងទីក្រុង បានចេញនូវការដាក់កម្រិតមួយ ដែលក្នុងមនុស្សម្នាក់ទិញទំនិញចាំបាច់បានតែ ៣ ប៉ុណ្ណោះ ទៅតាមប្រភេទនីមួយៗ ។ទំនិញចាំបាច់ទាំងអស់នោះរួមមានទំនិញដែលប្រើប្រាស់ប្រចាំថ្ងៃដូចជា អង្ករ ប្រេង ម្ហូបស្ងួតដូចជាសាច់ ឬត្រីប្រឡាក់ មី ម្ហូបកំប៉ុង និង ក្រដាសអនាម័យជាដើម ។ ការចាត់វិធានការនេះក្នុងគោលបំណងទប់ស្កាត់ការសម្រុកទិញពីប្រជាពលរដ្ឋ ។

អត្ថបទដែលជាប់ទាក់ទង