ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែដាច់ចរន្តអគ្គិសនី អស់មួយចំហៀងក្រុង បន្ទាប់ពីរថយន្ត ក្រឡុកស៊ីម៉ង់ បើកទាក់ និង បុកបង្គោលភ្លើងបាក់ដួល

នៅម៉ោងជិត ៩ យប់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែដាច់ចរន្តអគ្គិសនី អស់មួយចំហៀងក្រុង បន្ទាប់ពីរថយន្ត ក្រឡុកស៊ីម៉ង់ បើកទាក់ និង បុកបង្គោលភ្លើងបាក់ដួល សង្កត់លើម៉ូតូកងបីឥណ្ឌា និង រថយន្តមួយចំនួនទៀត ទើបបណ្តាលឱ្យដាច់ភ្លើងរហូតដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០ នេះ ។ហេតុ​ការណ៍​នេះ​ បាន​កើតឡើង នៅវេលាម៉ោង​ប្រមាណ ៨ និង ៤៩ នាទី យប់ថ្ងៃទី ​២៤ ខែមីនា ឆ្នាំ ២០២០ នៅតាមបណ្តោយ​ផ្លូវ ក្នុងតំបន់ អតីត​ក្លឹប​កម្សាន្ត (​អិ​ល​វី​)​ស្ថិត ក្នុងភូមិ​លេខ​០៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ បើតាម​ប្រជាពលរដ្ឋ ដែលរស់នៅ​ក្បែរចំណុច​កើតហេតុ​ខាងលើ​ ជាច្រើន​នាក់បានប្រាប់អ្នកសារព័ត៌មានថា នៅមុន​ពេលកើតហេតុ​ឃើញ​រថយន្ត ក្រឡុក​ស៊ីម៉ងត៍ខាងលើ បើកបរ​ក្នុងល្បឿន​យ៉ាងលឿន លុះ​បើកបរ មកដល់​ចំណុច​កើតហេតុ​ ក៏​ស្រាប់តែ​ទាក់​នឹង​ខ្សែ​ភ្លើង​ ហើយក៏រេចង្កូតទៅបុកបង្គោលភ្លើងមួយទៀត បណ្តាលឱ្យបាក់​បង្គោល​ភ្លើង ចំនួន​មួយ​ដើម រលំ​បាក់​រាប​ដល់​ដី​ក្នុង​ពេលនោះ​តែម្តង ព្រមទាំង​បាន​សង្កត់ពីលើ ម៉ូតូ កង់​បី ឥណ្ឌា​មួយគ្រឿង​ និង ប៉ះរថយន្ត ម៉ូតូ ដែល​ចត​នៅក្បែរ បង្គោល​ភ្លើង រង​ការខូចខាត ស្ទើរតែទាំងស្រុងផងដែរ ។ ប៉ុន្តែ​សំណាងល្អ នៅក្នុង​ហេតុការណ៍​នោះ មិន​បង្ក​ឱ្យ មនុ​ស្ស​ណាម្នាក់​គ្រោះថ្នាក់​ ឬ រង របួស អ្វី​នោះ​ទេ ដោយ​ឡែក​សម្រាប់​ បណ្តាញអគ្គិសនី នៅតំបន់​កើតហេតុ ត្រូវបាន​កាត់ផ្តាច់​ស្ទើរទាំងស្រុង​អស់​រយៈពេល​ជាង ​៤​ ម៉ោង ។បង្គោល​ភ្លើង​ ដែល​បានរលំបាក់ខាងលើនេះ ជាខ្សែបណ្ដាញ​តង់ស្យុង​ទាប​(LV)​បន្ទប់​ភ្លើង​លេខ​S24-312 ក្រោយពេលកើតហេតុ ក្រុម មន្ត្រី ជំនាញ អគ្គិសនី បាន​ចុះ​ទៅដល់ ចំណុចកើតហេតុ ភ្លាមៗ នឹង​បាន ធ្វើ​ការបិទបណ្តាញ ចរន្ត អគ្គិសនី ដើម្បី ធ្វើការ ជួសជុល​ត​ភ្ជាប់ ចរន្ត​ភ្លើង​ឡើងវិញ ៕

អត្ថបទដែលជាប់ទាក់ទង