ថៃបើកអោយពលករខ្មែរចេញតាមច្រករបៀង ខណៈដែលអាជ្ញាធរកម្ពុជាពន្យល់ណែនាំក្នុងការទប់ស្កាត់ការរាលដាលមេរោគកូវិដ១៩

(បន្ទាយមានជ័យ)៖ ស្របពេលដែលអាជ្ញាធរខេត្តបន្ទាយមានជ័យកំពុងមមាញឹកទទួលពលករខ្មែរពីថៃតាមច្រកអន្តរជាតិប៉ោយប៉ែតដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ ស្រាប់តែថៃបើកអោយពលរដ្ឋខ្មែរចេញមកកម្ពុជាវិញតាមច្រករបៀងក្រោយពីបិទច្រកព្រំដែនបង្កការពិបាកដល់អាជ្ញាធរក្នុងការការពារការឆ្លងរាល់ដាលនៃជម្ងឺថ្មីកូវិត១៩។

ក្រោយពីមានការប្រកាសបិទច្រកព្រំដេនកម្ពុជាថៃដើម្បីកាត់បន្ថយការរីករាលដាលជម្ងឺថ្មីកូវិត១៩ កាលពីថ្ងៃទី២៣កន្លងទៅនេះពលរដ្ឋខ្មែរ(ពលករខ្មែរ)ដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរាប់ម៉ឺននាក់បានវិលត្រឡប់មកមាតុប្រទេសវិញតាមច្រកអន្រជាតិដែលភាគីថៃអនុញាត។

ការវិលត្រឡប់មកមាតុប្រទេសវិញរបស់បងប្អូនប្រជាពលរដ្ឋនេះដែរ រាជរដ្ឋាភិបាលកម្ពុជា ពិសេសអាជ្ញាធរខេត្តបន្ទាយមានជ័យបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការទទួលពួកគាត់ហើយធ្វើការត្រួតពិនិត្យសុខភាពនិងការដាក់អោយរស់នៅបណ្តោះអាសន្នរយៈពេល១៤ថ្ងៃដើម្បីតាមដានមុននឹងអោយចាកចេញចូលទៅរួមរស់ជាមួយក្រុមគ្រួសារនិងស្រុកភូមិវិញ។

ក្រៅពីការត្រឡប់មកវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅថ្ងៃទី២៤ខែមីនា២០២០នេះនៅច្រករបៀងខាងថៃក៍បើកអោយពលរដ្ឋឆ្លងដែនចូលកម្ពុជាដែរដូចជាច្រករបៀងចំការគក្រោមការគ្រប់គ្រងរបស់កងការពារព្រំដែន៥០៣ គ្រប់គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មានបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៨១នាក់តាមរថយន្តថៃយកមកទម្លាក់ចោលនៅមុខច្រករបៀងចំការគ ។

លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ មេបញ្ជាការទិសទីមួយបន្ទាយមានជ័យបានថ្លែងប្រាប់តាមទូរសព្ទ័ថា អាជ្ញាធរថៃបានដឹកបងប្អូនប្រជាពលរដ្ឋខ្មែរចំនួន៨១នាក់តាមរថយន្តយកមកទម្លាក់ចោលនៅមុខច្រករបៀងចំការគ ។ហើយដើម្បីងាយស្រួលដល់ការគ្រប់គ្រងក្នុងការតាមដានសុខភាពរបស់ពួកពលរដ្ឋទាំងនោះ និងក្រោមបទបញ្ជា និងការណែនាំ ពីឯកឧត្តម មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរង យោធភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ដឹកនាំកម្លាំងចុះធ្វើការអប់រំណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលទើបតែត្រឡប់មកពីប្រទេសថៃអោយយល់ដឹងអំពីវិធីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។ ក្រោយពីបានណែនាំរួច លោកឧត្តសេនីយ៍ មេបញ្ជាការ ក៏បានបញ្ជាអោយកងកម្លាំងទាហាន ដឹកបងប្អូនប្រជាពលរដ្ឋទាំង ៨១នាក់នោះ មកដាក់នៅមណ្ឌលសំចកបណ្តោះអាសន្ន(NPA) ក្រុងប៉ោយប៉ែត ដើម្បីអោយក្រុមគ្រូពេទ្យធ្វើការត្រួតពិនិត្យតាមដានសុខភាព ។

សូមបញ្ជាក់ផងដែរថា នៅក្នុងខេត្តបន្ទាយមានជ័យរដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុំ រាត្រី បានត្រៀមរៀបចំជាស្រេចទីកន្លែងសម្រាប់ស្នាក់នៅព្យាបាលអ្នកផ្ទុកជម្ងឺប្រភេទថ្មី កូរ៉ូណា កូវិដ១៩ ជាច្រើនកន្លែងជាសាលា មន្ទីរពេទ្យ ក្នុងនោះបានជួលសណ្ឋាគារព្រះចន្ទ័ ដាច់ដែលមានទីតាំងនៅគល់ស្ពានសែសិនដើម្បីត្រៀមទទួលពិគ្រោះនិងពិនិត្យព្យាបាលអ្នកមានជំងឺកូវិតផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង