Update: ស្ដ្រីជាប្រពន្ធស្លាប់ភ្លាមៗ ចំណែកបុរសជាប្ដីដាច់មួយកំណាត់ក្នុងថ្លុកឈាមហើយនៅផ្ដាំកូនបាន១ម៉ោងទើបស្លាប់ដែរ បន្ទាប់ពីឡានដឹកដែកបុកម៉ូតូ នៅខណ្ឌដង្កោ

ភ្នំពេញ៖ នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចារចរណ៍ដ៍រន្ធត់មួយបានកើតឡើង ដែលបង្ករឡើងដោយរថយន្ដធុនធំដឹកដែកមួយគ្រឿងបានបុកម៉ូតូពេញទំហឹងខណះកំពុងឈប់ចាំភ្លើងស្ដុប បណ្ដាលអោយប្ដីប្រពន្ធ២នាក់ស្លាប់យ៉ាងអនោចអាធ័ម។

ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងស្ថិតនៅចំណុចស្ដុបបំបែកបាគូតាមបណ្ដោយផ្លូវ៥០ម៉េត្រ កែងនឹងផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពីកន្លែងកើតហេតុបានអោយដឹងថា មានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូឌុបគ្នាយកបាយទៅអោយកូនដែលកំពុងជាប់ឃុំ នៅពន្ធធានាគារព្រៃស ខណះមកដល់ចំណុចកើតហេតុក៍បានឈប់ចាំភ្លើងស្ដុប ភ្លាមនោះមានរថយន្ដធុនធំ១គ្រឿងដឹកដែកពេញរថយន្ដ បានមកបុកម៉ូតូរបស់ជនរងគ្រោះពីនាក់ប្ដីប្រពន្ធចំពីក្រោយពេញទំហឹងអូសជាច្រើនម៉ែត្រ និងកិនស្ដ្រីជាប្រពន្ធបែកក្បាលធ្លាយខួរស្លាប់មួយរំពេច ចំណែបបុរសជាប្ដីត្រូវរថយន្ដកិនដាច់មួយកំណាត់ក្រោម​ធ្លាយពោះវៀនរងរបួសធ្ងន់ ហើយបានស្លាប់បន្ទាប់ពីគាត់បានផ្ដាំផ្ញើរកូន និងក្មួយៗរបស់គាត់រយះពេលប្រហែល១ម៉ោង ចំណែករថយន្ដបង្ករមិនទាំន់អស់ល្បឿនបានអូសយកម៉ូតូជនរងគ្រោះជាប់ពីក្រោមទៅមុខចំងាយ៣០០ម៉ែត្រ ទើបសមត្ថកិច្ចនិងប្រជាពលរដ្ឋធ្វើការឃាត់បាន និងវាយខ្នោះអ្នកបើកបរយកទៅប៉ុស្ដិ៍ដើម្បីធ្វការសាកសួរ។​

ប្រភពបន្តទៀតថាមូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់ដ៍រន្ធត់បែបនេះ កឺដើយសារតែរថយន្ដខាងលើបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំរង្វង់មូលគួរស្រូវ ហើយមិនព្រមឈប់ដោះស្រាយគ្នាទេ សុខចិត្តបើករត់គេចខ្លួនរហូតទៅបុកម៉ូតូបណ្ដាលអោយស្លាប់មនុស្ស២នាក់នេះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើការវាស់វែង និងនាំយកអ្នកបើករទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង