អាជ្ញាធរតាមបណ្តារខេត្តក្រុងនានា ចាប់ផ្តើមវិធានការ ដោយប្រើឧបករណ៍បំពងសម្លេង ផ្សព្វផ្សាយពីសារអប់រំ ការការពារពីខូវិដ ១៩

អាជ្ញាធរតាមបណ្តារខេត្តក្រុងនានា ចាប់ផ្តើមវិធានការ ដោយប្រើឧបករណ៍បំពងសម្លេង ផ្សព្វផ្សាយពីសារអប់រំ ការការពារពីខូវិដ ១៩។

អាជ្ញាធរ​ បានប្រេី​ ជម្រេីស​ខុសៗគ្នា តាមលទ្ធភាពរៀងៗខ្លួនក្នុងការអប់រំ​ ដោយតំបន់ខ្លះប្រើម៉ូតូ ឫ រ៉ឺម៉កកង់បី ចំនែកខេត្តខ្លះប្រើរថយន្តជាដើម។

វិធានការនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីពលករខ្មែរប្រមាណមួយម៉ឺននាក់ វិលត្រឡប់ចូលស្រុកកំនើតវិញ ក្រោយថៃបិទព្រំដែន។ សារអប់រំនឹងត្រូវបញ្ជូនតាមមូលដ្ឋានភូមិឃុំស្រុក គឺដល់​មុខផ្ទះ​ របស់ប្រជាពលរដ្ឋតែម្តង។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ប្រាប់អ្នកសារព័ត៍មានថា ពលករដែលបានវិលចូល​ប្រទេសវិញ មានប្រមាណមួយម៉ឺននាក់។

អត្ថបទដែលជាប់ទាក់ទង