ប្រទេសភូមា ប្រជាពលរដ្ឋសម្រុកទិញទំនិញនៅក្នុងផ្សារទំនើប បន្ទាប់ពីប្រទេសមួយនេះបានប្រកាសថាពីករណីឆ្លង COVID-19 ជាលើកដំបូង

យោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ ប្រទេសភូមា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយភ្ជាប់ជាមួយនឹងសារថា ប្រជាពលរដ្ឋសម្រុកទិញទំនិញនៅក្នុងផ្សារទំនើប បន្ទាប់ពីប្រទេសមួយនេះបានប្រកាសថាពីករណីឆ្លង COVID-19 ជាលើកដំបូង។គួរឱ្យដឹងថា កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​ប្រទេស​ភូមា បាន​ប្រកាស​ថា បុរស​ជនជាតិ​ភូមា វ័យ ៣៦ ឆ្នាំ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ និង​ បុរស​ជនជាតិ​ភូមា​ វ័យ ២៦ ឆ្នាំ​ម្នាក់​ទៀត ដែល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស បាន​តេស្តិ៍​ឃើញ​វិជ្ជមាន​លើ​វីរុស COVID-19 ៕

អត្ថបទដែលជាប់ទាក់ទង