រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញចំនួនពលករខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កំពុងធ្វើដំណើរទៅកាន់ភូមិស្រុករៀងៗខ្លួនៗ

បន្ទាប់ពីប្រទេសថៃបានប្រកាសបិទគ្រប់ច្រកព្រំដែនជាមួយប្រទេសកម្ពុជា មានបងប្អូនពលករខ្មែរបានវិលត្រឡប់មក​ប្រទេសកំណើតវិញជាបន្តបន្ទាប់ ។ ដោយឡែកកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបង្ហាញចំនួនពលករខ្មែរនៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា កំពុងធ្វើដំណើរទៅកាន់ភូមិស្រុករៀងៗខ្លួនៗ ។ តាមរយៈគណនីហ្វេសប៊ុករបស់ឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញចំនួនបងប្អូនពលករខ្មែរទើបមកពីប្រទេសថៃដូចខាងក្រោមនេះ៖ជាមួយគ្នានេះដែរក្រសួងសុខាភិបាលក៏បានអំពាវនាវដល់បងប្អូនខ្មែរទាំងអស់ ដែលទើបតែវិលត្រឡប់មកប្រទេសកំណើតវិញ សូមមេត្តានៅដាច់ដោយឡែករយៈពេល១៤ ថ្ងៃដើម្បីតាមដានសុខភាព ។ ដូច្នេះសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋទាំងអស់សហការណ៍ជាមួយក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពុជា ។ រាល់ព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ ១១៥ ៕

អត្ថបទដែលជាប់ទាក់ទង