សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ករណីលួចផ្លាកលេខរថយន្ត

ភ្នំពេញ: នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ពីបទលួច (ផ្លាកលេខរថយន្ត)។

ជនសង្ស័យឈ្មោះ សៅ វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ (ឃាត់ខ្លួន) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះជួលគ្មានលេខ ភូមិ៣ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកផ្លាកលេខរថយន្ត ចំនួន ៦គូ ស្មើរ ១២សន្លឹក ដែលមានលេខដូចខាងក្រោម៖
– ភ្នំពេញ 2AR-4712 ចំនួន០២សន្លឹក
– ភ្នំពេញ 2AR-0509 ចំនួន០២សន្លឹក
– ភ្នំពេញ 2AB-6207 ចំនួន០២សន្លឹក
-ភ្នំពេញ 2AS-2485 ចំនួន០២សន្លឹក
-ភ្នំពេញ 2AU-6487 ចំនួន០២សន្លឹក
-ភ្នំពេញ 2BA-2430 ចំនួន០២សន្លឹក
-ឧបករណ៍សម្រាប់កាច់សោកុងតាកម៉ូតូចំនួន១
-សោសម្រាប់ដោះ(ទួលវ៉ីស)ផ្លាកលេខរថយន្តចំនួន ៥ដើម
-កាបូបខ្មៅ សម្រាប់ដាក់ផ្លាកលេខចំនួន១។

ចំពោះមុខកម្លាំងជំនាញ ខណ្ឌ និងប៉ុស្តិ៍កំពុងប្រើប្រាស់វិធានការ សាកសួរយកចម្លើយ បន្តស្រាវជ្រាវរកបក្ខពួក និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង