ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើង និងដាវ២ដើម ត្រូវអាវុធហត្ថស្រុកសំឡូតបង្ក្រាបបាន ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

បាត់ដំបង៖ គ្រឿងញៀនបំផ្លាញយើងគ្រប់យ៉ាង ជាក់ស្តែងជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើង និងដាវ២ដើម ត្រូវអាវុធហត្ថស្រុកសំឡូតបង្ក្រាបបាន ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០និង៤០នាទី ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ។

ជនសង្ស័យ ចំនួន ០២នាក់នេះ រួមមាន ទី១ឈ្មោះ សាន់ សុភ័ណ្ឌ (ហៅង៉ា) ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង និងទី២ឈ្មោះ រ៉េត ចេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង។

វត្ថុតាងដកហូតបានរួមមាន គ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់, កាំភ្លើងកែច្នៃ ០១ដើម(កាំភ្លើងខ្យល់), កាំបិតសាំងគីមចំនួន ០២ដើម ប្រវែង៥០ស.ម និងទូរស័ព្ទដៃចំនួន ០២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង