ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រកាស​ករណី​ឆ្លង​វីរុស COVID-19 ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន

ប្រទេស​មីយ៉ាន់ម៉ា បាន​ប្រកាស​ករណី​ឆ្លង​វីរុស COVID-19 ដំបូង​ក្នុង​ប្រទេស​របស់​ខ្លួន កាល​ពី​ថ្ងៃ​ច័ន្ទ ទី ២៣ ខែ​មីនា កន្លង​ទៅ​នេះ ។

ជាមួយ​នឹង​ការ​ធ្វើ​តេស្តិ៍លើ​មនុស្ស​ចំនួន ២១៤ នាក់ កាល​ពី​ថ្ងៃ​ច័ន្ទ ខាង​អ្នក​ជំនាញ​វេជ្ជសាស្ត្រ និង ​ក្រុម​សិទ្ធិ​មនុស្សបាន​ទទូច​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា ក្រោក​ឈរ​ឡើង និង ​ប្រឈម​មុខ​នឹង​បញ្ហា​មួយ​នេះ ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ក្រសួង​សុខាភិបាល​ប្រទេស​មីយ៉ាន់ម៉ាបាន​ប្រកាស​ថា បុរស​ជនជាតិ​មីយ៉ាន់ម៉ា វ័យ ៣៦ ឆ្នាំ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ និង​ បុរស​ជនជាតិ​ភូមា​ វ័យ ២៦ ឆ្នាំ​ម្នាក់​ទៀត ដែល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស បាន​តេស្តិ៍​ឃើញ​វិជ្ជមាន​លើ​វីរុស COVID-19 ។​

ជាមួយ​គ្នា​នោះ​ដែរ ខាង​ក្រសួង​ក៏​បាន​ចេញ​វិធានការ​ភ្លាមៗ ស្វែង​រក​អ្នក​ដែល​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​នឹង​បុរស ២ នាក់​ខាង​លើ ដើម្បី​យក​មក​ពិនិត្យ ៕

ប្រភព៖ CNA

អត្ថបទដែលជាប់ទាក់ទង