អ្នកមកពីប្រទេសម៉ាឡេស៉ី ៣នាក់ ដែលបានឆ្លងវីរុស COVID-19 កំពុងមានសុខភាពធម្មតា ទាំងការញ៉ាំអាហារ និងការវិវត្តនៃជំងឺ គ្មានអ្វីគួរបារម្ភឡើយ និងកំពុងឈានដល់ការជាសះស្បើយ ក្នុងពេលឆាប់ៗ

កំពង់ឆ្នាំង៖ អ្នកមកពីប្រទេសម៉ាឡេស៉ី ៣នាក់ ដែលបានឆ្លងវីរុស COVID-19 នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងមានសុខភាពធម្មតា ទាំងការញ៉ាំអាហារ និងការវិវត្តនៃជំងឺ គ្មានអ្វីគួរបារម្ភឡើយ និងកំពុងឈានដល់ការជាសះស្បើយ ក្នុងពេលឆាប់ៗ ខណៈដែលក្រុមគ្រូពេទ្យជួរមុខ ចុះពិនិត្យសុខភាព និងយកសំណាកអ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់ ទៅពិនិត្យជាលើកទី២ នៅវិទ្យាស្ថានប៉ាស្ទ័រ កាលពីល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ។ នេះបើតាមការបញ្ជាក់របស់ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ។

លោកបន្តថា អ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់ ទី១ មានអាយុ៧៥ឆ្នាំ, ទី២មានអាយុ ៣៦ឆ្នាំ និងទី៣មានអាយុ២៨ឆ្នាំ អ្នកទាំង៣ បានទៅប្រទេសម៉ាឡេស៊ីចូលរួមបុណ្យសាសនាតាមប្រពៃណី តែនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ពួកគេត្រូវបានពិនិត្យឃើញវិជ្ជមានវីរុស COVID-19 ហើយពួកគាត់ត្រូវបានយកទៅសម្រាកព្យាបាល ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។ គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ អ្នកឆ្លងវីរុស COVID-19 ទាំង៣នាក់នោះ គឺមានសុខភាពមាំមួនធម្មតាទេ និងកំពុងឈានទៅរកការជាសះស្បើយពីជំងឺនេះថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង