អភិបាលខេត្តតាកែវបានចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈ​ទុកជា​មុន​ក្នុង​ករណី​ប្រសិន​បើ​មាន​អ្នក​សង្ស័យ ​ឬ មានអ្នកផ្ទុកជម្ងឺ Covid-19

នាព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ នេះ អភិបាលខេត្តតាកែវបានចុះពិនិត្យអាគារអន្តេវាសិកដ្ឋាននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ដើម្បីត្រៀមលក្ខណៈ​ទុកជា​មុន​ក្នុង​ករណី​ប្រសិន​បើ​មាន​អ្នក​សង្ស័យ ​ឬ មានអ្នកផ្ទុកជម្ងឺ Covid-19 ។ដើម្បីឆ្លើយតបទៅនឹងការការពារពីការរីករាលដាល ក៏ដូចជាការត្រៀមលក្ខណៈទុកជាមុនក្នុងការបង្ការ និង ការពារ​នូវជម្ងឺផ្លូវ​ដង្ហើមដ៏កាច​សាហាវ គឺជម្ងឺកូរ៉ូណា ឬជម្ងឺកូវីត ១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះទៅពិនិត្យមើលអាគារ​អន្តេវាសិកដ្ឋាន ដែលជាអាគារសម្រាប់ស្នាក់នៅរបស់គរុសិស្ស នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ កម្ពស់ ៣ ជាន់ មាន ៦០ បន្ទប់ ត្រៀមទុកជាមុនសម្រាប់ព្យាបាល និង ដាក់ដាច់​ដោយឡែកចំពោះអ្នកដែលសង្ស័យ ឬ មានផ្ទុកជម្ងឺ Covid-19 នេះ ។ឯកឧត្តម អ៊ូច ភា បានបញ្ជាក់ទៀតថា សម្រាប់ខេត្តតាកែវមានអាគារអន្តេវាសិកដ្ឋាន ដែលជាអំណោយរបស់​សម្តេចតេជោ ត្រៀមទុកសម្រាប់អ្នកសង្ស័យកើត​មានជម្ងឺកូវីត ១៩ ​នេះ ហើយតាមការពិនិត្យជាក់ស្តែង​ថ្ងៃនេះបាន​ឃើញថា អាគារស្នាក់នៅរបស់គរុសិស្សនេះមានបន្ទប់នីមួយៗ ដែលមាន​បំពាក់រួច​ជាស្រេច នូវទឹក ភ្លើង បន្ទប់ទឹក កង្ហារជាដើម ប៉ុន្តែបន្ទប់​នីមួយៗមិនទាន់ស្អាត ដូច្នោះហើយនឹងសម្អាត​អាគារនេះ​ឲ្យស្អាត និង មានអនាម័យ ពិសេសគឺបាញ់ថ្នាំសម្លាប់មេ​រោគ​ឲ្យស្អាតល្អសិន ហើយនឹងឲ្យមន្ទីរសុខាភិបាលខេត្តបញ្ជូនគ្រែ ព្រមទាំងសម្ភារៈ និង បរិក្ខាពេទ្យមួយចំនួនទៀតថែមទៀតផង ៕

ប្រភព៖ Kanharith Khieu

អត្ថបទដែលជាប់ទាក់ទង