ក្រសួងអប់រំយុវជន និងកីឡា បានចេញសេក្តីជូនដំណឹងមួយស្តីពី ការប្រកួតប្រជែងបង្កើត App សម្រាប់ផ្តល់ព័ត៌មាន និង​ ឆ្លើយតបនៅក្នុងការគ្រប់គ្រង ការទប់ស្កាត់ និង ការបង្ការ ការរីករាលដាលនៃជំងឺ Covid-19

ករណីនៃការរកឃើញការឆ្លងវីរុស Covid-19  នៅក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលបង្កជាការព្រួយបារម្ភយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន ក្រុមហ៊ុនឯកជន និង ប្រជាជនទូទាំងប្រទេស ។

ជាមួយការឆ្លើយតបទៅនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ ក្រសួងអប់រំយុវជន និងកីឡា នាថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ នេះបានចេញសេក្តីជូនដំណឹងមួយស្តីពី ការប្រកួតប្រជែងបង្កើត App សម្រាប់ផ្តល់ព័ត៌មាន និង​ ឆ្លើយតបនៅក្នុងការគ្រប់គ្រង ការទប់ស្កាត់ និង ការបង្ការ ការរីករាលដាលនៃជំងឺ Covid-19 ។

ក្រសួងអប់រំបានលើកឡើងថា ក្នុងគោលដៅចូលរួមគ្រប់គ្រប់គ្រង ទប់ស្កាត់ និង បង្ការការរីករាលដាលនៃជំងឺ Covid-19 ក្រសួងបានរៀបចំការប្រកួតស្នាដៃស្តីពីការបង្កើត App ក្នុងទូរស័ព្ទដៃ ដើម្បីឱ្យបុគ្គលិកអប់រំទូទាំងប្រទេសអាចប្រើប្រាស់ និងទទួលព័ត៌មានទាក់ទងនឹងជំងឺ ​Covid-19 ៕

សម្រាប់ព័ត៌មានបន្ថែមសូមអានក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង