ប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពី ធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដល់ប្រជាពលរដ្ឋទាំងអស់ដែលទើបត្រឡប់មកពី ធ្វើការនៅប្រទេសថៃ និងបណ្ដាប្រទេសផ្សេងៗមួយចំនួនទៀត ត្រូវអនុវត្តតាមការណែនាំ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។

ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានភ្ជាប់ជាមួយលេខទូរស័ព្ទ ថ្នាក់ដឹកនាំ និងអាជ្ញាធរខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋដែលទើបមកពីបរទេស រាយការណ៍ពីកន្លែងស្នាក់នៅ ដើម្បីអាជ្ញាធរអាចក្ដោបក្ដាប់បាន និងងាយស្រួលណែនាំបន្ដ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​ ៨៦ករណី​​ ៕

អត្ថបទដែលជាប់ទាក់ទង