ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកសូមអំពាវនាវដល់សិស្ស និស្សិតកម្ពុជាទាំងឡាយណា ដែលបានសម្រេចចិត្តត្រឡប់ទៅប្រទេសកម្ពុជា សូមមេត្តាទាក់ទងឱ្យបានឆាប់ និងមុនពេលចេញដំណើរ…..

យោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងទៅកាន់សិស្ស និស្សិត ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកឱ្យបានជ្រាបថាទាំងសាលា ក៏ដូចជា Sponsor មួយចំនួនបានសម្រេចបញ្ចប់វគ្គ/កម្មវិធីសិក្សា ​និងតម្រូវឱ្យសិស្ស-និស្សិតបរទេសវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនឱ្យបានឆាប់បំផុត ដើម្បីបង្កាការឆ្លងជំងឺ Covid-19 ទៅដល់សិស្សនិស្សិតទាំងនោះ ក៏ដូចជាដើម្បីជៀសវាងការឃុំខ្លួននៅមួយកន្លែង ការរិតត្បិតសេរីភាពដើរហើរ ឬការបិទជើងហោះហើរជាដើម ។

ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិកសូមអំពាវនាវដល់សិស្ស និស្សិតកម្ពុជាទាំងឡាយណា ដែលបានសម្រេចចិត្តត្រឡប់ទៅប្រទេសកម្ពុជា និងបានទិញសំបុត្រយន្តហោះរួចហើយ សូមមេត្តាទាក់ទងឱ្យបានឆាប់ និងមុនពេលចេញដំណើរ ៕

ដើម្បីលម្អិតសូមមើលសេចក្ដីជូនដំណឹង៖ 

អត្ថបទដែលជាប់ទាក់ទង