សាលារៀននៅតាមបណ្ដាខេត្តនីមួយៗនឹងត្រូវធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺ Covid-19

សាលារៀននៅតាមបណ្ដាខេត្តនីមួយៗនឹងត្រូវធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺ Covid-19 ដែលជាវិធានការឆ្លើយតបបន្ទាន់ទៅនឹងស្ថានការណ៍បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ។តាមរយៈប្រព័ន្ធអេឡិចត្រូនិក Telegram នៅក្នុង Group ប្រឆាំងកូវីដ១៩ សម្ដេច ហ៊ុន សែន បានពិភាក្សាជាមួយ ឯកឧត្ដម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា អ្វីដែលត្រូវធ្វើជាបន្ទាន់ គឺត្រូវជ្រើសទីតាំងសាលារៀន ដែលកំពុងតែបិទណា១ ឬក៏២ តាមខេត្តនីមួយៗ ហើយរៀបចំប្រព័ន្ធទឹក និងភ្លើងចូលឱ្យដល់ជាបន្ទាន់ ដោយឱ្យតាមខេត្តនីមួយៗត្រូវយកចិត្តទុកដាក់ក្នុងរឿងនេះ ៕

អត្ថបទដែលជាប់ទាក់ទង