អ៊ីតាលី បាន​និយាយ​ថា ខាង​សុខាភិបាល នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ទៅ​កាន់​អ្នក​ជំងឺ​ណា ដែល​មាន​វ័យ​លើស​ពី ៦០ ឆ្នាំ​ត​ទៅ​ទៀត​នោះ​ឡើយ!

វេជ្ជបណ្ឌិត​ម្នាក់ ដែល​ធ្វើ​ការ​ក្នុង​កន្លែង​កំពុង​ផ្ទុះ​ខ្លាំង​នៃ​វីរុស COVID-19 នៃ​ភាគ​ខាង​ជើង​ប្រទេស អ៊ីតាលី បាន​និយាយ​ថា ខាង​សុខាភិបាល នឹង​មិន​អនុញ្ញាត​ឲ្យ​ប្រើ​ឧបករណ៍​ជំនួយ​ផ្លូវ​ដង្ហើម ទៅ​កាន់​អ្នក​ជំងឺ​ណា ដែល​មាន​វ័យ​លើស​ពី ៦០ ឆ្នាំ​ត​ទៅ​ទៀត​នោះ​ឡើយ ។

វេជ្ជបណ្ឌិត Gal Peleg ដែល​ធ្វើការ​ក្នុង​ក្រុង Pama ប្រទេស អ៊ីតាលី បាន​និយាយ​ថា ម៉ាស៊ីន​ជំនួយ​ផ្លូវ​ដង្ហើម គឺ​មាន​តិច​តូច​ណាស់ ដូច្នេះ​ការ​ប្រើប្រាស់ ត្រូវ​តែ​មាន​ការ​កំណត់ ។លោក​វេជ្ជបណ្ឌិត​រូប​នេះ បាន​បន្ថែម​ទៀត​ថា ខាង​ពេទ្យ​របស់​លោក នឹង​ប្រាកដ​ថា អ្នក​ជំងឺ​ដំណាក់កាល​ចុង​ក្រោយ​បង្អស់ នឹង​អាច​និយាយ​លា​គ្នា​ជា​ចុង​ក្រោយ ជាមួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួកគេ បើ​ទោះ​បី​ជា​មាន​ការ​បង្ខាំង​រឹត​ត្បិត​យ៉ាង​ណា​ក៏​ដោយ ។

គួរ​​បញ្ជាក់​ថា គិត​មក​ទល់​ពេល​នេះ ប្រទេស​អ៊ីតាលី បាន​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​រហូត​ដល់ ៥ ៤៧៦ នាក់ ខណៈ​មនុស្ស​ចំនួន ៥៩ ១៣៨ នាក់​ទៀត​បាន​រក​ឃើញ​កំពុង​ផ្ទុក​វីរុស​រាតត្បាត​ជា​សកល​មួយ​នេះ ៕

ប្រភព៖ Dailymail

អត្ថបទដែលជាប់ទាក់ទង