អាសូរណាស់!!! បងប្រុសមានសភាពក្តៅខ្លួនហើយហត់ ដោយឃើញអាការៈមិនស្រួល ក៏ដឹកបញ្ជូនទៅពេទ្យ តែអកុសលបានដាច់ខ្យល់ស្លាប់តាមផ្លូវ

កណ្ដាល៖ មានករណីបុរសម្នាក់ខ្យល់គស្លាប់ កាលពីវេលាម៉ោង ១៦និង០០នាទីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នៅភូមិចំបក់ភ្លោះ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ម៉ម មុំ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅភូមិឃុំកើតហេតុខាងលើ។

បើតាមការបំភ្លឺរបស់ឈ្មោះ ម៉ម សារិន ភេទស្រី អាយុ ៤១ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបំភ្លឺថា៖ ជនរងគ្រោះ កន្លងមកជាមនុស្សញៀនស្រា ហើយទើបតែត្រឡប់មកពីធ្វើការ នៅប្រទេសថៃ ចំនួនបានចំនួន០៥ ថ្ងៃ លុះដល់ថ្ងៃខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ មានសភាពក្តៅខ្លួនហើយហត់ ដោយឃើញអាការៈមិនស្រួល ក្នុងពេលនោះ ឈ្មោះ ម៉ម សារិន ដែលត្រូវជាប្អូនស្រីបង្កើត និងកូនបង្កើត ឈ្មោះ រៃ សុភា ភេទ ប្រុស អាយុ ២១ឆ្នាំ បាននាំគ្នាជិះម៉ូតូឌុបជនរងគ្រោះ ទៅមន្ទីរបង្អែកស្រុកពញាឮ លុះពេលជិះដល់កន្លែងកើតហេតុខាងលើ ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត រួចហើយក៏បានដាក់សាកសពជនរងគ្រោះ នៅចិញ្ចើមផ្លូវបេតុងភូមិដើមពោធិ បន្ទាប់មកទៀត និងបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត រួចហើយកម្លាំងប៉ុស្តិ៍បានហៅរថយន្តមន្ទីរពេទ្យបង្អែកស្រុកពញាឮ ដើម្បីដឹកសាកសពជនរងគ្រោះមកផ្ទះវិញ ។

ក្រោយមកកម្លាំងផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ភ្នំបាត ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យ សាកសពដោយហ្មត់ចត់ឃើញថា សាកសព ពិតជាស្លាប់ដោយសារខ្យល់គរ និងមិនមានស្លាកស្នាមអ្វីគួរកត់សំគាល់ឡើយ ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង